**ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ បានបញ្ចប់ដោយភាពជោគជ័យ មានការទទួលស្គាល់ និងគាំទ្រយ៉ាងខ្លាំងពីសាធារណជន**ក្រុមហ៊ុន CCCC បង្ហាញសុទិដ្ឋិនិយមលើការសាងសង់ព្រែកជីកហ្វូណនតេជោ**កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព តាមដងផ្លូវនិងគោលដៅសំខាន់ៗ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន និងអញ្ជើញវិលត្រឡប់ទៅវិញ**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជូនដំណើរឯកឧត្តម ស៊ី ជីនពីង និងគណៈប្រតិភូ ធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបញ្ចប់ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃនៅកម្ពុជា**អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិននៅកម្ពុជា**អភិបាលខេត្តកំពង់ចាម ថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ដែលបានចូលរួមចំណែកធ្វើឲ្យកិច្ចដំណើរការសង្ក្រាន្ត ៣ថ្ងៃ នៅខេត្តកំពង់ចាម ទទួលលទ្ធផលល្អប្រសើរ**រុស្ស៊ី សម្រេចលុបឈ្មោះក្រុមតាលីបង់ ចេញពីបញ្ជីអង្គការភេរវករ**បុរសជនជាតិអាម៉េរិកម្នាក់ត្រូវបានបាញ់សម្លាប់ ក្រោយប្លន់យន្តហោះ Tropic Air នៅប្រទេសបេលី**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន CCCC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ប្រធានាធិបតីចិន អញ្ជើញចាកចេញពីកម្ពុជា ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា រយៈពេល ២ថ្ងៃ**កម្ពុជា-ចិន ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌ ពហុភាគី និងដើម្បីរួមគ្នារួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក**កម្ពុជា វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសេដ្ឋកិច្ច-សង្គមដ៏ឆ្នើមរបស់ប្រទេសចិន**កម្ពុជា-ចិន នឹងរួមគ្នាអភិវឌ្ឍវិថីទេសចរណ៍**កម្ពុជា-ចិន ឯកភាពពង្រឹងយន្តការកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធ នៃប្រទេសទាំងពីរ លើវិស័យការពារជាតិ និងសន្តិសុខ**កម្ពុជា-ចិន បានឯកភាពបន្តផ្តល់តួនាទីដល់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន**ចិនអះអាងជាថ្មីនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះកម្ពុជាក្នុងការជ្រើសរើសដោយ ឯករាជ្យនូវមាគ៌ាអភិវឌ្ឍន៍ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន**កម្ពុជាបញ្ជាក់ជាថ្មីប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយ ចិនមួយ និងចាត់ទុកថា តៃវ៉ាន់ជាផ្នែកមួយមិនអាចកាត់ផ្តាច់បានពីទឹកដីចិន**ភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាង ២លាននាក់ បានដើរលេងកម្សាន្តនៅខេត្តសៀមរាប ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រយៈពេល ៣ថ្ងៃ**ប្រធានាធិបតីចិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលក្រាបបង្គំគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ**ចិនកោតសរសើរកម្ពុជា ក្នុងការបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណេត និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

អភិបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីផែនទីទេសចរណ៍ខេត្ត និងក្រុងបាត់ដំបង

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញ ជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីផែនទីទេសចរណ៍ខេត្ត និងក្រុងបាត់ដំបង ដើម្បីធ្វើការផ្សព្វផ្សាយ ដល់មន្រ្ដីរាជការ ប្រជាពលរដ្ឋ និងអាជីវករ ឱ្យមានការយល់ដឹងអំពីមុខងារសំខាន់ៗនៃផែនទីទេសចរណ៍ ដែលមានលក្ខណៈជាឌីជីថលមួយនេះក្រោយពេលដែលឯកឧត្តម សុខ លូ បានប្រកាសដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវផែនទីទេសចរណ៍មួយនេះ។

តាមរយៈផែនទីទេសចរណ៍នេះដែរ ក៏មានភ្ជាប់មកជាមួយនូវ QR Code អនុញ្ញាតឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើការចូលមើលព័ត៌មានផ្សេងៗ ឬទីតាំងរមណីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ។ល។ ដែលភ្ញៀវទេសចរចង់ទៅ ដោយគ្រាន់តែ ស្កេនQR Code នោះនឹងរត់ទៅរកគេហទំព័រផែនទីទេសចរណ៍ នោះតែម្ដង ។

តាមរយៈនៃការបង្ហាញផែនទីទេសចរណ៍នេះ គឺផ្តោតសំខាន់ ដើម្បីជំរុញក្នុងការផ្សព្វផ្សាយពីសក្តានុពល នៃតំបន់ទេសចរណ៍មួយចំនួននៅក្នុងខេត្តបាត់ដំបង ដើម្បីជាការទាក់ទាញជួយសម្រួលដល់ភ្ញៀវទេសច រដែលមកកម្សាន្ត និងថែមទាំងជួយសម្រួល ដល់ការសិក្សាស្វែងយល់ និងស្រាវជ្រាវ របស់សិស្សនិស្សិត ហើយក្នុងនោះក៏បានបង្ហាញ អំពីរមណីយដ្ឋាន អាហារដ្ឋាន ភោជនីយដ្ឋានដែលមាននៅក្នុងខេត្តផងដែរ ។

ឯកឧត្តម សុខ លូ បានថ្លែងនូវការកោតសរសើរ និងផ្តល់នូវការគាំទ្រចំពោះក្រុម”ស្នាដៃខ្មែរ” ដែលបានខិតខំរៀបចំគម្រោងខាងលើនេះដើម្បីជួយជំរុញដល់ការផ្សព្វផ្សាយនូវសក្តានុពលសេដ្ឋកិច្ចសង្គម និងវិស័យទេសចរណ៍នៅក្នុងខេត្តបាត់ដំបង ឱ្យកាន់តែមានភាពងាយស្រួលកាន់តែទូលំទូលាយ ថែមទាំងជួយបង្កលក្ខណៈ ងាយស្រួលដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលចង់មកទស្សនា និងមកកម្សាន្តលេងនៅក្នុងខេត្តបាត់ដំបង ដោយគ្រាន់តែ”ស្កេនQRCode”នឹងបង្ហាញនូវផែនទីទេសចរណ៍ ព្រមទាំងគោលដៅសំខាន់នានាដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិមានបំណងចង់ទៅ។

ឯកឧត្តម ក៏បានជំរុញឲ្យបណ្តាមន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ធ្វើកិច្ចសហការ ជាមួយក្រុមអ្នកជំនាញដើម្បីផ្ដល់ព័ត៌មាន និងបញ្ចូលទិន្នន័យសំខាន់ៗចាំបាច់ដែលពាក់ព័ន្ធក្នុងខេត្តដើម្បី ដាក់បញ្ចូលនៅក្នុងប្រព័ន្ធនេះឱ្យកាន់តែច្រើនបន្ថែមទៀត។

ឯកឧត្តម ក៏បានមានប្រសាសន៍ណែនាំដល់ក្រុមការងារ ធ្វើការពន្យល់ណែនាំ ដល់ប្រជាពលលរដ្ឋដែល ជាម្ចាស់រមណីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ពីគុណប្រយោជន៍នៃផែនទី ទេសចរណ៍ និងបង្រៀនអំពី របៀបនៃការបញ្ចូលទិន្នន័យដោយខ្លួនឯងចូល នៅក្នុងផែនទីទេសចរណ៍ ដើម្បីឱ្យមានព័ត៌មាន កាន់តែច្រើនឡើងៗផងដែរ៕

អត្ថបទដែលជាប់ទាក់ទង