មនុស្ស២៨នាក់ បានស្លាប់ក្នុងគ្រោះទឹកជំនន់នៅឥណ្ឌូណេស៊ី

ហ្សាការតា៖ អាជ្ញាធរបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ភ្លៀងធ្លាក់ខ្លាំងបាននាំមកនូវទឹកជំនន់ និងការរអិលបាក់ដីមកកាន់ខេត្តស៊ូម៉ាត្រាខាងលិចនៃប្រទេសឥណ្ឌូនេស៊ី ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៨នាក់ និង ០៤នាក់ទៀតកំពុងបាត់ខ្លួន។
លោក Abdul Malik ប្រធានក្រុមជួយសង្គ្រោះខេត្តបានប្រាប់រ៉យទ័រថា មានមនុស្ស ២៨នាក់ត្រូវបានស្លាប់ ហើយយើងនៅតែកំពុងស្វែងរកមនុស្ស ០៤នាក់ផ្សេងទៀតដែលកំពុងបាត់ខ្លួន។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ BNPB បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទឹកជំនន់ចាប់តាំងពីយប់ថ្ងៃសៅរ៍បាននាំមកនូវភក់ដល់តំបន់ Tanah Datar ដែលប៉ះពាល់ដល់អនុសង្កាត់ចំនួនប្រាំ។
ទីភ្នាក់ងារ BNPB បានឲ្យដឹងថាការវាយតម្លៃចុងក្រោយរបស់ខ្លួនបានបង្ហាញថាផ្ទះចំនួន ៨៤ខ្នង និងស្ពានចំនួន១៦ ត្រូវបានរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនេះដោយបន្ថែមថាឧបករណ៍ធុនធ្ងន់ត្រូវបានដាក់ពង្រាយដើម្បីបង្កើនល្បឿននៃការសម្អាតផ្លូវចូល។
