**HOT NEWS: សម្តេចធិបតី៖ ទោះជាស្អែកភាគីថៃមិនព្រម ឬមិនផ្ដល់ចម្លើយ ក៏កម្ពុជានឹងប្ដឹងទៅតុលាការអន្តរជាតិ ICJ ដែរ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថា្នក់កណ្តាល**សម្តេចតេជោ ស្នើសុំឲ្យបណ្តារដ្ឋ ដែលគោរពច្បាប់ លើកទឹកចិត្តភាគីថៃ ដំណើរការក្តីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ ICJ លើសំណុំរឿងព្រំដែនជាមួយកម្ពុជា លើ៤ចំណុច**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះបំផុត ១ពាន់គ្រួសារ នៅខេត្តព្រះវិហារ**លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុប្រគេនដល់វត្តពុទ្ធគីរីកម្ពុជា ក្នុងខេត្តតាកែវ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៣៧០គ្រួសារ**កំពុងស្វែងរកការងារមែនទេ? ឱកាសការងារ ៧២ ៩៣៧កន្លែងកំពុងរង់ចាំអ្នក!**អភិបាលខេត្តស្វាយរៀង៖ បញ្ហាដែលបានកើតឡើងចំពោះបងប្អូនប្រជាពលរដ្ឋជុំវិញករណីដីឡូតិ៍ភូមិមរតក អាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនបានទុកចោលនោះឡេីយ​**ជើងហោះហើរមួយរបស់អាកាសចរណ៍ Air India ដែលមានគោលដៅចេញពីកោះ Phuket ឆ្ពោះទៅកាន់ទីក្រុង Delhi ប្រទេសឥណ្ឌា បានស្នើសុំចុះចតជាបន្ទាន់ បន្ទាប់ពីទទួលបានសារគំរាមបំផ្ទុះគ្រាប់បែក**អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធើតេ បានដាក់ញត្តិទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដើម្បីអនុញ្ញាតឱ្យមានការដោះលែងលោកបណ្តោះអាសន្ន**មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បានគំរាមថាអ៉ីស្រាអែលនឹងត្រូវទទួលរងផលវិបាកធ្ងន់ធ្ងរ សម្រាប់ការវាយប្រហារលើអ៉ីរ៉ង់**ទីក្រុងតេហេរ៉ង់ ថ្កោលទោសការវាយប្រហាររបស់អ៉ីស្រាអែល ហើយបានទទូចឱ្យក្រុមប្រឹក្សាសន្តិសុខ UN កោះប្រជុំជាប្រញាប់ ជុំវិញការបំពានយ៉ាងបើកចំហ​មកលើអធិបតេយ្យរបស់ប្រទេសអ៉ីរ៉ង់**ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ខេត្ត Jeollanam-do នៃសាធារណរដ្ឋកូរ៉េ ស្វែងយល់អំពីឱកាសបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល**មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei មានសុវត្ថិភាព និងកំពុងទទួលបានជូនដំណឹងពីស្ថានការណ៍ បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំរបស់អ៉ីស្រាអែលលើទីតាំងយោធា និងនុយក្លេអ៊ែររបស់អ៉ីរ៉ង់**រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញ លើកទី១៣**ថៃ និងកម្ពុជាឈានដល់ចំណុចដែលការចរចានឹងត្រូវធ្វើឡើងតាមរយៈយន្តការ JBC នៅថ្ងៃស្អែក**កាន់តែឡើងកម្ដៅ! អ៉ីរ៉ង់ចាប់ផ្តើមតដៃលើអ៉ីស្រាអែលវិញ ដោយប្រើប្រាស់យន្តហោះដ្រូន**កម្ពុជាសម្រេចបិទច្រកព្រំដែនអន្ដរជាតិដូង ខេត្តបាត់ដំបង**HOT NEWS: សម្ដេចតេជោ ប្រកាសគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងព្រំដែនកម្ពុជា-ថៃ នៃខេត្តបាត់ដំបង**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសនៃគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ**សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជូនដំណឹងដល់ស្ថានីយទូរទស្សន៍ និងក្រុមហ៊ុនដៃគូ បញ្ឈប់ការចាប់គូកីឡាករកីឡាការិនីថៃ មកប្រកួតនៅកម្ពុជា

បទអត្ថាធិប្បាយ៖ ជំនួយចិនលើវិស័យកងទ័ពកម្ពុជាគឺជាជំនួយដ៏ស្មោះត្រង់



ក្រសួងការពារជាតិចិនទើបបានផ្តល់ជំនួយជារថយន្តទំនើបៗ ចំនួន ១៥០គ្រឿង ជូនដល់ក្រសួងការពារជាតិកម្ពុជា។
អ្នកវិភាគយល់ឃើញថា នេះគឺជាជំនួយដ៏ស្មោះត្រង់ ពីភាគីចិនជួយដល់វិស័យកងទ័ពរបស់កម្ពុជា ព្រោះថា កន្លងមក រាល់ជំនួយពីភាគីចិនលើវិស័យយោធារបស់កម្ពុជា មិនមែនសម្រាប់តែជាប្រយោជន៍លើកិច្ចការពារជាតិប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏មានប្រយោជន៍ដល់ផ្នែកស៊ីវិលច្រើនទៀត ជាពិសេស ប្រើប្រាស់ក្នុងពេលអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ ពេលមានគ្រោះមហន្តរាយធម្មជាតិ ដូចជាទឹកជំនន់ និង ថ្មីៗនេះ ជួយដឹកជញ្ជូនសម្ភារ និងកងទ័ព ជួយដល់ប្រជាពលរដ្ឋ ពេលបិទខ្ទប់ក្នុងកំលុងការរីករាលដាល នៃជំងឺកូវីដ១៩ ជាដើម។
នេះគឺជាប្រសាសន៍របស់លោកបណ្ឌិត កា ម៉ាធុល អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន នាថ្ងៃទី៦ កញ្ញា ២០២២។
«សារៈសំខាន់នៃការផ្តល់រថយន្ត ជូនដល់វិស័យកងទ័ពកម្ពុជា មានន័យថា ចិនបានឃើញអំពីភាពខ្វះខាត លើវិស័យកងទ័ពរបស់កម្ពុជា ទើបមិត្តចិនបានផ្តល់ជំនួយ ហើយជំនួយនេះ មិនមែនជាជំនួយពាក់ព័ន្ធនឹងការទិញទឹកចិត្តរបស់ប្រជាពលរដ្ឋ កងទ័ព និងថ្នាក់ដឹកនាំកម្ពុជាទេ គឺជាជំនួយដ៏ស្មោះ ពីព្រោះថា កន្លងមក កម្ពុជាបានប្រើប្រាស់ជំនួយជារថយន្ត ពីមិត្តចិន គឺទៅដឹកប្រជាពលរដ្ឋ ជាជនរងគ្រោះ ដោយសារតែគ្រោះធម្មជាតិ ជាពិសេស ដោយសារគ្រោះទឹកជំនន់ ដែលតែងបានជួយដឹកជញ្ជូនប្រជាពលរដ្ឋឲ្យរួចផុតពីគ្រោះធម្មជាតិ ទឹកជំនន់នេះ… ម្យ៉ាងវិញទៀត នៅពេលមានបញ្ហាកូវីដ១៩ផ្ទុះឡើង ម្តងៗ កងទ័ពបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ ជាពិសេស ដោយបានប្រើរថយន្តនេះ សម្រាប់ដឹកស្បៀងជូនប្រជាពលរដ្ឋ នៅក្នុងតំបន់បិទខ្ទប់ ឬ Lockdown ដូច្នេះ ការផ្តល់ជំនួយនេះមានសារៈសំខាន់ណាស់ បង្ហាញថា ការផ្តល់ជូនពីចិននេះ គឺកម្ពុជាយកមកប្រើ សម្រាប់មនុស្សជាតិ ហើយខ្ញុំឃើញថា ប្រទេសកម្ពុជា បច្ចុប្បន្ន គ្មានសង្គ្រាមជាមួយប្រទេសជិតខាង ផ្ទៃក្នុងក៏គ្មាន ដូច្នេះ រថយន្តទាំងនេះ មិនអាចឈរជើងចោលទេ ដូច្នេះ ត្រូវយកមកប្រើប្រាស់ក្នុងកិច្ចការស៊ីវិល ដូច្នេះ យកមកប្រើក្នុងកិច្ចការស៊ីវិល ច្រើនជាងប្រើក្នុងវិស័យយោធា»។


ទាក់ទងនឹងទំនាក់ទំនងរវាងកម្ពុជានិងចិនវិញ លោកបណ្ឌិត កា ម៉ាធុល មើលឃើញថា ក្នុងដំណាក់កាលបច្ចុប្បន្ន ប្រទេសទាំងពីរមានទំនាក់ទំនងដ៏ល្អប្រសើរបំផុត ជាងពេលណាៗទាំងអស់។
«ខ្ញុំមើលឃើញថា ទំនាក់ទំនងកម្ពុជា-ចិន មកដល់ដំណាក់កាលនេះ គឺជាទំនាក់ទំនងមួយដ៏ល្អប្រសើរបំផុត ជាងពេលណាៗទាំងអស់ គឺសម្តេចព្រះនរោត្តម ស៊ីហនុ ជាមួយនឹងនាយករដ្ឋមន្ត្រីចិន ជូ អេងឡាយ គឺជាអ្នកបង្កើតទំនាក់ទំនងដ៏ល្អប្រពៃ ដែលចាប់ផ្តើមក្នុងទសវត្សរ៍ ទី៥០ ហើយបន្តភ្ជាប់ពីទំនាក់ទំនងដ៏ល្អប្រពៃនេះ រហូតមកដល់ដំណាក់កាល នាសតវត្សរ៍ទី២១នេះ គឺទំនាក់ទំនងកម្ពុជា-ចិន កាន់តែរីកចម្រើន ដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ភាគីកម្ពុជា ជាអ្នកបន្តភ្ជាប់ទំនាក់ទំនង ជាមួយប្រធានរដ្ឋចិន Xi Jinping»។
លោកបណ្ឌិត កា ម៉ាធុល បានយល់ឃើញដែរថា ទំនាក់ទំនងលើវិស័យកងទ័ពគឺជាសមិទ្ធផលថ្មីមួយទៀត បន្ទាប់ពីប្រទេសកម្ពុជានិងចិនបានពង្រីក ពង្រឹងមិត្តភាពពីកម្រិតធម្មតា រហូតដល់មិត្តភាព ដែលគ្រប់ជ្រុងជ្រោយ និងឈានដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងជាមិត្តដែកថែប ដូច្នេះ វិស័យកងទ័ពក៏ដើរតួនាទីសំខាន់ ក្នុងពេលដែលប្រទេសកម្ពុជាត្រូវការពង្រឹងសមត្ថភាពកងទ័ព ហើយលោកបណ្ឌិតមើលឃើញថា វិស័យកងទ័ពរបស់កម្ពុជាមានការរីកចម្រើន នៅលើបច្ចេកវិទ្យា វិធីសាស្ត្រក្នុងការស៊ើបអង្កេត វិធីសាស្ត្រក្នុងការស្រាវជ្រាវ ក៏ដូចជា ការបន្តផ្តល់ជំនួយសម្ភារជារថយន្ត ដែលទើបផ្តល់ជូន១៥០គ្រឿង កាលពីថ្ងៃទី១ កញ្ញា ២០២២ ពីប្រទេសចិន នាពេលថ្មីៗនេះ ជាដើម។
« ធម្មតា គឺប្រទេសនីមួយៗ ជាពិសេស ទាំងប្រទេសក្នុងតំបន់ និងប្រទេសជិតខាងនឹងកម្ពុជា គឺត្រូវតែពង្រឹងវិស័យកម្រិតយោធាឲ្យមានប្រសិទ្ធិភាព ទោះបីជា កម្ពុជា បច្ចុប្បន្នពុំមានអរិភាពជាមួយប្រទេសជិតខាង ដោយសារតែយើងជាសមាជិកអាស៊ានជាមួយគ្នា បើមានបញ្ហាអ្វី យើងចរចាគ្នា ក្នុងក្របខ័ណ្ឌអាស៊ាន ប៉ុន្តែវិស័យកងទ័ព ត្រូវដើរតួនាទីសំខាន់ក្នុងការទប់ស្កាត់លើកិច្ចការផ្សេងៗទៀត ដូចជា អំពើជួយដូរមនុស្ស ការចាប់ជំរិត កម្រិតឆ្លងដែន ជាដើម ដូច្នេះ កម្ពុជាត្រូវប្រើប្រាស់ការពង្រឹងវិស័យយោធាដើម្បីទប់ស្កាត់… ជាក់ស្តែង ពេលយើងធ្វើសមយុទ្ធយោធាជាមួយចិន ក៏មានការធ្វើសមយុទ្ធទប់ស្កាត់អំពើជួញដូរមនុស្ស ឲ្យដឹងពីអ្វីដែលជាបទឧក្រិដ្ឋថ្មីៗ កើតឡើង»។
អំឡុងពិធីផ្ទេរប្រគល់ជំនួយឥតសំណង ជារថយន្តទំនើប ចំនួន ១៥០គ្រឿង របស់ក្រសួងការពារជាតិចិន ជូនក្រសួងការពារជាតិកម្ពុជា នាពេលនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជានិងចិនបានឈានដល់ដំណាក់កាលថ្មីមួយកម្រិតទៀត។

«ជាបន្តបន្ទាប់មក បើតាមធម្មតា កិច្ចសហប្រតិបត្តិការ គឺតែងតែឆ្លើយតបនឹងដំណាក់កាលនីមួយៗ ដូច្នេះ ពាក្យថា រីកចម្រើនឈាន ហើយដល់ដំណាក់កាលថ្មីមួយទៀត គឺមានន័យថា មកដល់ពេលនេះ ទុកធុរៈរបស់កម្ពុជាគឺបញ្ហាមួយដ៏សំខាន់របស់ភាគីចិន គឺបញ្ជាក់ត្រង់ថា ពេលកម្ពុជាមានមានទុក្ខធុរៈ មានការលំបាក ដូចដឹងស្រាប់ហើយ តាំងពីការធ្វើសង្គ្រាម ជាមួយកូវីដ១៩ ជាដើម សាធារណរដ្ឋប្រជាមានិតចិនគឺជាប្រទេសដំបូងបំផុត បញ្ជូនទាំងក្រុមវេជ្ជសាស្ត្រ ទាំងវ៉ាក់សាំង បញ្ជូនទាំងក្រុមគ្រូពេទ្យមកជួយប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ហើយកម្ពុជាទទួលបានជោគជ័យ នាពេលនេះ គឺមានមួយផ្នែក ជាបាតដៃដ៏សំខាន់របស់សាធារណរដ្ឋប្រជាមានិតចិន…. នៅពេលនេះ ឆ្នាំ២០២២នេះ កម្ពុជាក៏មានការលំបាកកើតឡើងដែរ នោះគឺជាប្រធានប្តូរវេនអាស៊ាន ជាពិសេស កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ក៏ជាផ្នែកមួយដែរ ដែលត្រូវធ្វើការទទួលបណ្តារដ្ឋមន្ត្រីការពារជាតិជាច្រើន ក្នុងអាស៊ានផង និងរដ្ឋមន្ត្រីប្រទេសបូក៨ទៀត ហើយសុទ្ធតែជារដ្ឋមន្ត្រីមកពីបណ្តាប្រទេសមហាអំណាចនានា ដែលត្រូវមកប្រជុំនៅកម្ពុជាយើង ឥលូវនេះ គឺជាឆ្លើយតបមួយជំហានទៀត ដែលជាផ្តល់ឡានដ៏ប្រណិត ល្អបំផុតរបស់សាធារណរដ្ឋប្រជាមានិតចិន ដូចយើងបានឃើញស្រាប់ នេះគឺសម្រាប់ប្រតិភូជាន់ខ្ពស់ ដែលនេះគឺជាការបន្តអភិវឌ្ឍន៍ជាមួគ្នា ស្មាប្រគៀកស្មា ជាមួយគ្នា ជាពិសេស ដែលនៅពេលមានការលំបាកអ្វីមួយ គឺសាធារណរដ្ឋប្រជាមានិតចិន ឆាប់រហ័ស ជួយទាន់ពេលវេលា»។
អំឡុងពិធីនាពេលនោះដែរ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាមានប្រសាសន៍ថា កងទ័ពចិននិងកម្ពុជា គឺជាបងប្អូនល្អ ដែលស្គាល់ចិត្តគ្នាទៅវិញទៅមក រួមសុខរួមទុក្ខជាមួយគ្នា គឺជាដៃគូល្អ ដែលនិយាយតិចតែអនុវត្តសកម្មភាពច្រើន។ រថយន្តចំនួន១៥០គ្រឿងនិងសម្ភារៈផ្សេងៗទៀតដែលជាជំនួយនាលើកនេះ គឺពិតបង្ហាញពីការគាំទ្ររបស់ក្រសួងការពារជាតិចិន ជូនចំពោះក្រសួងការពារជាតិកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ក្នុងឆ្នាំ២០២២នេះ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត ហើយភាគីចិនសង្ឃឹមយ៉ាងមុតមាំថា កម្ពុជាអាចដើរតួនាទីកាន់តែសកម្មនិងសំខាន់ក្នុងកិច្ចការសន្តិសុខ ក្នុងតំបន់៕

(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

អត្ថបទដែលជាប់ទាក់ទង