សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឱ្យឈ្មោះ ហ៊ុន វិបុល បញ្ឈប់សកម្មភាពបន្លំធ្វើជាប្អូនជីដូនមួយរបស់សម្តេច បើមិនចង់មានរឿង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានឱ្យឈ្មោះ ហ៊ុន វិបុល បញ្ឈប់សកម្មភាពបន្លំធ្វើជាប្អូនជីដូនមួយរបស់សម្តេចបើមិនចង់មានរឿង ។
តាមរយៈទំព័រហ្វេសប៊ុក នៅល្ងាចថ្ងៃទី៦ ខែកញ្ញានេះ សម្ដេចបានឲ្យដឹងយ៉ាងដូច្នេះថា ដើម្បីបញ្ចប់នៅសកម្មភាពបោកប្រាស់របស់ឈ្មោះ ហ៊ុន វិបុល ដែលបន្លំខ្លួនថា ជាប្អូនជីដូនមួយរបស់ខ្ញុំពេលនេះខ្ញុំសូម
បញ្ជាក់ជូនថា ខ្ញុំពិតជាមានប្អូនជីដូនមួយម្នាក់ឈ្មោះហ៊ុន វិបុល ពិតមែន តែប្អូនប្រុសរបស់ខ្ញុំត្រូវបានពួកប៉ុល ពត សម្លាប់តាំងពី៤៤ឆ្នាំមុនមកម្លេះ។
សម្តេចបន្តថា ក្មួយរបស់ខ្ញុំបានណែនាំហ៊ុន វិបុលតាមរយៈទូរសព្វ័២លើកមកហើយ តែមនុស្សនេះនៅតែបន្តតាំងខ្លួនជាប្អូនជីដូនមួយខ្ញុំ មិនព្រមឈប់ដែលរឿងនេះអាចបង្កឱ្យមានការភ័នច្រឡំថាខ្ញុំជាមនុស្សមិនរាប់អានបងប្អូន។
សម្តេចបន្ថែមប្រាប់បងប្អូនជនរួមជាតិបានដឹងហើយថា សម្តេចបានក្រាញននៀលរួមរស់នៅជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈនិងគ្រប់ស្រទាប់ក្នុងសង្គមដោយគ្មានការរើសអើង ហើយនិយាយមួយបែប សម្តេចគឺជាមនុស្សរាប់ញាតិហេតុអី សម្តេចបែរជាបោះបង់ចោលប្អូនជីដូនមួយម្នាក់ដែលសម្តេចនឹកគេទាំងយប់ទាំងថ្ងៃទៅវិញ? សូមឈ្មោះហ៊ុន វិបុល បញ្ឈប់សកម្មភាពបោកប្រាស់ត្រឹមនេះចុះបើមិនចង់មានរឿង៕

