កម្លាំងអន្តរាគមន៍ផ្នែកសឹករងម៉ាឡៃ ចុះជួយសម្រួលផ្លូវធ្វើដំណើរជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង

ភ្នំពេញ៖ លោក វរសេនីយ៍ត្រី ទាវ ភារម្យ មេបញ្ជាការ ផ្នែកសឹករងម៉ាឡៃ ដឹកនាំ កម្លាំងអន្តរាគមន៍ផ្នែកសឹករងម៉ាឡៃ សហការជាមួយ ក្រុមការងារសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព កម្លាំងកងរាជអាវុធហត្ថ៩៩៩ និងកម្លាំងគណៈបញ្ជាការឯកភាពស្រុក ដែលដឹកនាំដោយលោក ស្វាយ ជា អភិបាលនៃគណៈអភិបាលស្រុកម៉ាឡៃ នៅយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ បានចុះជួយសម្រួលផ្លូវធ្វើដំណើរជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ស្ថិតក្នុងភូមិបឹងជម្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

គួរបញ្ជាក់ផងដែរថាស្រុកម៉ាឡៃ គឺជាស្រុកមួយដែលងាយរងទឹកជំនន់ជន់លិចផ្ទះសំបែងបងប្អូនប្រជាពលរដ្ឋ ដោយសារតែភូមិសាស្រ្តស្រុកនេះនៅជាប់តាមបណ្តោយអូរព្រំដែនកម្ពុជា-ថៃ ហេតុដូច្នេះសូមបងប្អូន មេត្តាប្រុងប្រយ័ត្នអោយបានខ្ពស់ ជាពិសេសពេលដែលកំពុងមានជំនន់ទឹកភ្លៀង និងភ្លៀងធ្លាក់ខ្លាំង សូមប្រុងប្រយ័ត្នចំពោះកូនចៅ ចៀសវាងមានយថាហេតុណាមួយកើតឡើង ខណៈដែលភ្លៀងកំពុងបន្តធ្លាក់ចុះ ហើយទឹកនៅតែបន្តឡើង៕


