ក្រុមការងារព្រៃឈើ កាត់ក្រីសម្អាតមែកដើមចាន់ ដែលបាក់នៅចំនុចរោងទោងខាងត្បូង ប្រាសាទតាព្រហ្ម
ភ្នំពេញ៖ ក្រុមកាងារនាយកដ្ឋានគ្រប់គ្រងព្រៃឈើទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ បានកាត់ក្រីសម្អាតមែកដើមចាន់ ដែលបានបាក់នៅចំនុចរោងទោងខាងត្បូង នៃប្រាសាទតាព្រហ្ម។
ការងារកាត់ក្រីសម្អាតមែកដើមចាន់ ដែលបានបាក់នេះ ក្នុងគោលបំណងធានាដល់សុវត្ថិភាពភ្ញៀវទេសចរ សាធារណៈជន និងប្រាសាទ ជៀសវាងគ្រោះថ្នាក់ណាមួយជាយថាហេតុ។
សូមជម្រាបផងដែរថា កន្លងមកនេះអាជ្ញាធរជាតិអប្សរាតែងតែជូនដំណឹងដល់សាធារណៈជន ស្តីពីការកាត់ដកហូតដើមឈើ និងកាត់ក្រីមែកឈើ មានហានិភ័យខ្ពស់ នៅតាមបរិវេណប្រាសាទ និងទីតាំងសំខាន់ៗ ក្នុងរមណីយដ្ឋានអង្គរ ដើម្បីសុវត្ថិភាពសាធារណៈ និងលើកកម្ពស់សោភ័ណភាពនៅតាមដងផ្លូវនិងបរិវេណប្រាសាទនានា៕