សម្ដេចតេជោ ហ៊ុន សែន បង្ហាញរូបថត ៤សន្លឹកទៀត ដែលមិនធ្លាប់បានឃើញ និងមិនដឹងថាថតពេលណា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញរូបថតចំនួន ៤សន្លឹកទៀតដែលទទួលបានពី អ្នកលេងបណ្ដាញសង្គម ដែលរូបថតនេះសម្ដេចមិនដែលបានឃើញ និងមិនថាថតពេលណា ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២ កញ្ញា សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «សូមអរគុណបងប្អូន ដែលមានឈ្មោះថា យុវជនតេជោដែលតែងតែផ្តល់រូបថត កាលពីដំណាក់កាលចរចា ស្វែងរកសន្តិភាពមកដល់ខ្ញុំរយៈmessenger Facebook ។ រូបថតទាំងនេះខ្ញុំពិតជាមិនដែលបានឃើញ និងមិនដឹងថាថតពេលណា? នៅកន្លែងណា? និងអ្នកណាជាអ្នកថត? នោះឡើយ» ៕

