សម្ដេចតេជោ ហ៊ុន សែន៖ ពេលបាយមិនយករឿង មិនសប្បាយចិត្តបាត់ឃ្លានបាយមកនិយាយនោះឡើយ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា ពេលបាយជាមួយកូនៗ មិនយករឿង មិនសប្បាយចិត្តបាត់ឃ្លានបាយមកនិយាយនោះឡើយ។
តាមរយ:ហ្វេសប៊ុកនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចបានសរសេរយ៉ាងដូច្នេះថា” អង្គប្រជុំតុបាយដោយថ្ងៃនេះកូរ៉ុម៥/៥។កូនៗរបស់ខ្ញុំពួកគេតែងតែមកកំដរឪពុកម្តាយទទួលទានអាហារថ្ងៃត្រង់ឬពេលល្ងាច។ ពួកគេដឹងច្បាស់ថាក្រៅពីពេលបាយខ្ញុំមិនមានពេលគ្រប់គ្រាន់ ដើម្បីជួបគេឡើយដោយខ្ញុំក៏រវល់ពួកគេក៏រវល់។តុបាយនេះហើយដែលកូនៗអាចសួរនាំខ្ញុំឬខ្ញុំសួរនាំកូនៗ ឬនិយាយមួយបែបគឺពិភាក្សាការងារតែមិនយករឿង មិនសប្បាយចិត្តបាត់ឃ្លានបាយមកនិយាយនោះឡើយ” ៕