ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចុះពិនិត្យទីតាំងនិងជួបប្រជាពលរដ្ឋកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ នៅត្រពាំងសេស
ភ្នំពេញ៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យទីតាំងនិងជួបបងប្អូនប្រជាពលរដ្ឋកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ នៅត្រពាំងសេស ទក្សិណខាងត្បូង និងលើខ្នងទំនប់ស្រះស្រង់។