ការផ្សព្វផ្សាយពីព្រឹត្តិការណ៍ ប្រកួតស្នាដៃគំនូរកុមារក្រោមប្រធានបទ “ការអប់រំឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអាស៊ាន”
ភ្នំពេញ៖ ក្រុមការងារនៃមជ្ឈមណ្ឌលអាស៊ាន សម្រាប់ការអប់រំឌីជីថល (ASEAN Center for Digital Education) ក្រសួងអប់រំ យុវជន និងកីឡា បានចុះធ្វើការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារក្រោមប្រធានបទ “ការអប់រំឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអាស៊ាន” ទៅកាន់សាលាបឋមសិក្សាចំនួន ២ ដូចជា៖ សាលាបឋមសិក្សាទួលស្លែង និងសាលាបឋមសិក្សាឯកភាព។
ព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារនេះ រៀបចំឡើងដើម្បីអបអរសាទរដល់ពិធីសម្ពោធជាផ្លូវការ នៃមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល (ASEAN Center for Digital Education) ក្រសួងអប់រំ យុវជន និងកីឡា និងដើម្បីចូលរួមព្រឹត្តការណ៍អមរបស់កម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១ ឆ្នាំ២០២២ ក្នុងវិស័យអប់រំ យុវជន និងកីឡា ដែលនឹងប្រព្រឹត្តទៅនៅខែតុលា ឆ្នាំ២០២២ ខាងមុខនេះ៕