ឯកឧត្ដម ស សុខា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារអនុវិស័យអប់រំកាយ និងកីឡា រយៈពេល ៨ខែ
ភ្នំពេញ៖ ឯកឧត្ដម ស សុខា រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារអនុវិស័យអប់រំកាយ និងកីឡា រយៈពេល ៨ខែ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។