**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក

ក្រសួងបរិស្ថាន កំពុងសិក្សាបង្កើតឧទ្យាជាតិសមុទ្រ នៅខេត្តកែប

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថានកំពុងសិក្សាបង្កើតឧទ្យាជាតិសមុទ្រនៅ ក្នុងខេត្តកែប ដើម្បីប្រែក្លាយជាកន្លែងទេសចរណ៍ថ្មីមួយសម្រាប់ការស្រូបទាញភ្ញៀវទេសចរចូលមកទស្សនានៅខេត្តមួយនេះកាន់តែច្រើន ខណៈនាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានតំបន់ឧទ្យានជាតិសមុទ្រចំនួន ២រួចហើយ។

ថ្លែងក្នុងសន្និសីទសារព័ត៌ មានស្ដីពីសមិទ្ធផលសម្រេចរយៈពេល ៥ ឆ្នាំ របស់ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០២២ នាទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានមានប្រសាសន៍ថា គម្រោងបង្កើតឧទ្យានជាតិបាតសមុទ្រនេះ ក្រសួង បរិស្ថានកំពុងតែបន្តការសិក្សា ដោយមានសំណើពីរដ្ឋបាលខេត្តកែប ដោយសារតំបន់នោះ មានធនធានដ៏សម្បូរបែបសម្រាប់សិក្សាលើកជាគម្រោងបង្កើតឧទ្យានជាតិបាតសមុទ្រនេះឡើង។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា ការបង្កើតនូវឧទ្យាន ជាតិសមុទ្រ នៅខេត្តកែបនេះ ដោយសារទីតាំងទាំងនោះសម្បូរទៅដោយជីវ:ចម្រុះ ដែលមានប្រភេទផ្កាថ្ម ស្មៅសមុទ្រ ជ្រូកសមុទ្រ ត្រីដូហ្រ្វីនជាដើម ហើយនឹងប្រភេទសត្វជីវ:ចម្រុះកម្រជាច្រើនទៀតផងដែរ។ « បច្ចុប្បន្ននាយក ដ្ឋានអភិរក្សសមុទ្របាននិងកំពុងតែធ្វើការសិក្សាដើម្បីប្រមូលទិន្នន័យ ចេញពីតំបន់ទាំងអស់នោះ ដើម្បីឈានទៅដល់ការបង្កើតនូវឧទ្យានសមុទ្រ អ៊ីចឹងកម្ពុជារបស់យើងរំពឹងថា នឹងមានឧទ្យានសមុទ្រថ្មីមួយទៀត ដែលស្ថិត នៅក្នុងខេត្តកែប » ។

គួរជម្រាបថា តំបន់ឧទ្យាន ជាតិ សំដៅដល់តំបន់ធម្មជាតិក្នុងដែនដីគោក ឬដែនទឹក ដែលត្រូវបានកំណត់ដើម្បីការពារខាងផ្នែកប្រព័ន្ធអេកូឡូស៊ីមួយ ឬច្រើនរបស់តំបន់ ដែលបានកំណត់សម្រាប់ជាប្រយោជន៍ដល់មនុស្សគ្រប់ជំនាន់។

ក្រសួងបរិស្ថាន បានបញ្ជាក់ថា តំបន់នេះ ក៏កម្រិតការប្រើប្រាស់ ដែលអាចធ្វើឱ្យខូច ខាត ឬបំផ្លិចបំផ្លាញដល់ធនធានជីវៈចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌ និងមុខងារ តួនាទីរបស់តំបន់នោះ ជាមួយនឹងគោលបំណង នៃការកំណត់តំបន់ និងការផ្តល់មូលដ្ឋានសម្រាប់ការកម្សាន្ត ការទស្សនា ការអប់រំ ការ សិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រ និងជំនឿ ដែលគ្រប់សកម្ម ភាពទាំងនេះ ដោយពុំបង្កការគំរាមកំហែងដល់បរិស្ថានធម្មជាតិ និងវប្បធម៌នៅក្នុងមូលដ្ឋានឡើយ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ផ្ទៃដីអភិរក្សស្ថិតក្រោមយុត្តាធិការ របស់ក្រសួងបរិស្ថានមានចំនួន ៧៦ តំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដែលមានផ្ទៃដីសរុបទំហំ ៧,៣ លានហិកតា នៅត្រឹមខែ សីហាឆ្នាំ២០២២ នេះ។ ក្នុងចំណោមតំបន់ការពារ ធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទំាង៧៦កន្លែងនេះ គឺ តំបន់ការពារធម្មជាតិ ៧៣ កន្លែងក្នុងនោះរួមមានតំបន់ ការពារធម្មជាតិ ៧៣ កន្លែងក្នុងនោះរួមមាន ១)ឧទ្យានជាតិ ១០តំបន់ ២)តំបន់ដែនជម្រកសត្វព្រៃ ១៩តំបន់ ៣)តំបន់ការពារទេសភាព ១៤តំបន់ ៤)តំបន់ប្រើប្រាស់ច្រើនយ៉ាង ១០តំបន់ ៥)តំបន់រ៉ាមសារ ០៥តំបន់ ៦)តំបន់បេតិកភណ្ឌធម្មជាតិ ១៣តំបន់ និង៧)តំបន់ឧទ្យានជាតិសមុទ្រ ០២តំបន់៕ ប្រភព ៖ ក្រសួងព័ត៌មាន

 

អត្ថបទដែលជាប់ទាក់ទង