**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ជើញបើកកិច្ចប្រជុំពិភាក្សាការងារប្រុងប្រៀបរៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី ២៤ នៃការបញ្ចប់សង្គ្រាមសុីវិលនៅកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណ:កម្មការការងាររៀបចំពិធីរំលឹកខួប នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញបើកកិច្ចប្រជុំពិភាក្សាការងារប្រុងប្រៀបរៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី ២៤ នៃការបញ្ចប់សង្គ្រាមសុីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំខាងលើនេះមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ស្ថាប័នពាក់ព័ន្ធ ក្នុងក្រសួងការពារជាតិ អគ្គបញ្ជាការ និងបណ្ដាលស្ថាប័នជំនាញពាក់ព័ន្ធជាច្រើនរូប។

លោកជំទាវឧត្តមសេនីយ៍ឯក ណឹម សុវត្តី អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងជាប្រធានអង្គភាពសេនាតេជោ បានលើកបញ្ជាក់ក្នុងផែនការត្រៀមរៀបចំពិធីអបអរសាទរខួបលើកទី ២៤ នៃការបញ្ចប់សង្រ្គាមសុីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នៅវិមានឈ្នះ ឈ្នះ ស្ថិតនៅតំបន់អភិវឌ្ឍឧកញ៉ា លី យ៉ុងផាត់ ក្នុងទឹកដីសង្កាត់ព្រែកឫស្សី ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២២នេះ តាមផែនការរបស់គណៈកម្មការរៀបចំពិធីអបអរសាទរខួបលើកទី ២៤ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ២៩ ធ្នូ ១៩៩៨- ២៩ ធ្នូ ២០២២ គឺក្រុមការងារយើងបានត្រៀមគ្រប់លក្ខណៈសម្បត្តិ ក្នុងការរៀប
ចំកម្លាំងចូលរួមពិធីប្រមាណជា ៣ពាន់ ២០៩ នាក់ ។ ដែលក្នុងនោះមានកងកម្លាំងប្រដាប់អាវុធប្រមាណជា ២ពាន់ ៣១៥នាក់ .និងកម្លាំងមហាជនប្រមាណជា ៨០៩៤ នាក់ ។

ដែលក្នុងនោះមានកម្លាំងគ្រងឯកសណ្ឋានកងយោធពលខេមរភូមិន្ទ ទៅតាមប្រភេទទ័ព កងកម្លាំងនគរបាលជាតិ រួមទាំងកងកម្លាំងកងកិត្តិយសត្រែទ័ព និងកម្លាំងការពារសន្តិសុខ សុវត្ថិភាព ក្នុងពិធីផងដែរ ។ ជាមួយនឹងការរៀបចំពិធីរំលឹកខួបនេះដែរ ក្រុមការងារនៃគណៈកម្មការរៀបចំពិធីក៏បានធ្វើផែនការរួចជាស្រេចទាំងទីតាំង និងស្តង់តាំងពីព័រណ៍កងទ័ពប្រមាណជា ២៤ ស្តង់ សម្រាប់រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ ជូនដល់មហាជន ប្រជាជន បានចូលទស្សនា នេះបើយោងតាមការបញ្ជាក់របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ណឹម សុវត្ថី ប្រធានស្ថាប័ន អង្គភាពសេនាតេជោ ។

បើយោងតាមផែនការនេះ ពិធីអបអរសាទរខួបលើកទី ២៤ នៃការបញ្ចប់សង្រ្គាមសុីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងត្រូវប្រារព្វធ្វើឡើង នៅព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ប្រធានក្រុមការងាររៀបពិធីរំលឹកខួបលើកទី ២៤ ក៏បានសំណូមពរដល់ មេបញ្ជាការ និងប្រធានស្ថាប័នពាក់ព័ន្ធគ្រប់កងឯកភាពទាំងអស់ ដែលជាក្រុមការងារគ្រប់គ្រងពិធី.គ្រប់គ្រងសកម្មភាពការតាំងពិព័រណ៍កងទ័ព.និងក្រុមការងារគ្រប់គ្រងកងកម្លាំងសម្រាប់ចូលរួមពិធីត្រូវយកចិត្តទុកដាក់រៀបចំឲ្យបានល្អទាំងផ្នែកសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពក្នុងពិធីរួមទាំងការរៀបចំទទួលបដិសណ្ឋារកិច្ចសម្រាប់ថ្នាក់ដឹកនាំភ្ញៀវជាតិ និងអន្តរជាតិ និងកម្លាំងដែលចូលរួមឱ្យបានរលូន នឹងល្អប្រសើរ ។ ពិសេសក្រុមការងារក៏ត្រូវសហការឲ្យបានជិតស្និទ្ធជាមួយ គណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ និងគណៈកម្មការរៀបចំពិធី ដើម្បីស្វែងរកទីតាំង សម្រាប់រៀបចំផែនឈរ ឲ្យបានត្រឹមត្រូវ នឹងមានគម្លាតសុវត្ថិភាព ទាំងកម្មវិធីសាកល្បង ក៏ដូចជាកម្មវិធីជាផ្លូវការ ។

ឯកឧត្តម ក៏បានក្រើនរំលឹកផងដែរដល់គ្រប់បណ្ដាកងឯកភាព និងនាយ ពលទាហាន ចូលរួមទាំងអស់ ត្រូវបន្តគោរពឲ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល ៣ កុំ ៣ ការពារ ពិសេសត្រូវយកចិត្តទុកដាក់ពិនិត្យតាមដាន នឹងធ្វើតេស្តរកមេរោគកូវីដ ១៩ ដល់កម្លាំងទាំងអស់ មុននឹងចូលរួមក្នុងកម្មវិធីនេះ។ តាមរយៈនៃកិច្ចប្រជុំនេះឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់និងយកចិត្តទុកដាក់ អនុវត្តឲ្យបានជោគជ័យ ទៅតាមផែនការដែលបានកំណត់ ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា បើកងកម្លាំងរបស់យើងដែលចូលរួមទាំងអស់ បំពេញភារកិច្ចបានល្អ មានវិន័យ សណ្ដាប់ធ្នាប់ល្អ គឺជាមុខមាត់ ហើយក៏ជាមហាកិត្តិយសរបស់កងយោធពលខេមរភូមិន្ទយើងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង