ឯកឧត្តម ឈាង វុន ពិភាក្សាផ្ទៃក្នុងលេីគម្រោងផែនការថវិកាឆ្នាំ២០២៣របស់រដ្ឋសភា

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ នៅសាលសន្និសីទបាយ័ននៃវិមានរដ្ឋសភា ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភាដោយមានការចូលរួមពី ឯកឧត្តម អនុប្រធាន លោកជំទាវ លេខាធិការ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មាធិការ បានដឹកនាំកិច្ចប្រជុំ ពិភាក្សាលេីគម្រោងផែនការថវិកាឆ្នាំ២០២៣របស់រដ្ឋសភា ជាមួយឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ឯកឧត្តម មិត្ត ការ៉េន អគ្គលេខាធិការរងរដ្ឋសភា ឯកឧត្តម ហង្ស វិចិត្រ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងមន្រី្តជំនាញមួយចំនួនទៀត។
កិច្ចពិភាក្សានេះមានគោលបំណងពិនិត្យលើគម្រោងចំណាយថវិការដ្ឋសភាសម្រាប់ឆ្នាំ២០២៣ ឱ្យបានម៉ត់ចត់និងការសន្សំសំចៃខ្ពស់ក្នុងបរិបទដែលប្រទេសកម្ពុជាកំពុងរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩៕

