គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៨ សីហា ស្លាប់២ នាក់ របួស៨នាក់
ភ្នំពេញ ៖ សូម ធ្វើ ដំណើរ ប្រកាន់ខ្ជាប់ នូវ ច្បាប់ ចរាចរណ៍ ជា និច្ច គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូ ទាំង ប្រទេស នៅ ថ្ងៃ ទី ២៨ ខែសីហា ឆ្នាំ ២០២២ នេះ បណ្តាល ឲ្យ មនុស្ស ស្លាប់ ចំនួន ២ នាក់ របួសធ្ងន់ ៥ នាក់ របួសស្រាល ៣ នាក់ ។
យោង តាម ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូ ទាំង ប្រទេស ចេញ ដោយ នាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្តាប់ សាធារណៈ នៃ អគ្គស្នងការដ្ឋាន នគរបាល ជាតិ នៅ ថ្ងៃ ទី ២៨ ខែសីហា បាន បញ្ជាក់ ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស ចំនួន ១០ នាក់ កើតឡើង ដោយសារ ការ ប៉ះទង្គិច គ្នា ចំនួន ៦ លើក ៕