ឯកឧត្ដម សក់ សេដ្ឋា អញ្ជើញពិនិត្យការងារជួសជុលអគារចាស់ ១ខ្នង និងសាងសង់អគារថ្មី ១ខ្នងមាន ៥បន្ទប់ ក្នុងសាលាបឋមសិក្សាស្វាយព្រៃ

ភ្នំពេញ៖ ឯកឧត្ដម សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបវេល នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញពិនិត្យការងារជួសជុលអគារចាស់ ១ខ្នង មាន៥បន្ទប់ និងការងារសាងសង់អគារថ្មី ១ខ្នងមាន ៥បន្ទប់ នៅក្នុងសាលាបឋមសិក្សាស្វាយព្រៃ ឃុំល្វា ស្រុកបរវេល ខេត្តបាត់ដំបង ដែលចំណាយថវិកាអស់ ៨ម៉ឺន ៥ពាន់ដុល្លារ ។

