ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យជាតិមានជ័យ
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យជាតិមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅសាលប្រជុំសាកលវិទ្យាល័យជាតិមានជ័យ។