**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ

សម្ដេច ស ខេង៖ ជាមន្រ្តីនគរបាល គឺមិនអាចមិនដឹងពីតួនាទី និងភារកិច្ចរបស់ខ្លួនឡើយ ពោលគឺត្រូវដឹង ត្រូវតែចេះឱ្យច្បាស់ និងប្រាកដប្រជា

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានណែនាំដល់សិស្សនគរបាលជាប់ក្របខ័ណ្ឌថ្មីថា ក្នុងនាមជាមន្រ្តីនគរបាល គឺមិនអាចមិនដឹងពីតួនាទី និងភារកិច្ចរបស់ខ្លួននោះឡើយ ពោលគឺត្រូវដឹង ត្រូវតែចេះឱ្យច្បាស់ និងប្រាកដប្រជា។

ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្សនាយនគរបាល សិស្សនាយនគរបាល វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង នាថ្ងៃទី២៣ សីហា សម្ដេចក្រឡាហោម ស ខេង បានរម្លឹកថា ការកសាងកម្លាំងនគរបាលជាតិ បានឆ្លងកាត់ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ ហើយមានន្រ្តីខ្លះក៏ធ្លាប់បានឆ្លងកាត់វគ្គបណ្ដុះបណ្ដាល និងខ្លះទៀតនៅមិនទាន់ឆ្លងកាត់វគ្គបណ្ដុះបណ្ដាល។ ក៏ប៉ុន្តែដល់បច្ចុប្បន្ន ក្រសួងមហាផ្ទៃ បានធ្វើកំណែទម្រង់តម្រូវឱ្យនគរបាលក្របខ័ណ្ឌថ្មីទាំងអស់ ត្រូវឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជាដាច់ខាត ហើយមន្រ្តីថ្នាក់ដឹកនាំនគរបាលដែលមិនទាន់បានរៀន ក៏ត្រូវបានរៀបចំវគ្គបណ្ដុះបណ្ដាលជាបន្តបន្ទាប់មកដែរ។

សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ណែនាំដោយស្នើមិនឱ្យមានការបណ្ដែតបណ្ដោយពេលយូរសម្រាប់ការចូលរៀនវគ្គនគរបាល នៃក្រុមមន្រ្តីនគរបាលដែលប្រឡងជាប់ និងត្រូវរៀបចំវគ្គវិក្រឹត្យការបន្ថែមទៀតឱ្យបានទៀងទាត់ ធ្វើយ៉ាងណាឱ្យមន្រ្តីនគរបាលទទួលបានចំណេះដឹងពីសាលាហើយ ចេញទៅធ្វើការងារមានបទពិសោធន៍ និងបានវិលមករៀនបន្ថែមដើម្បីពង្រឹងសមត្ថភាព។ សម្រាប់ការជ្រើសរើសក្របខណ្ឌមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល សម្ដេចបានណែនាំឱ្យពិនិត្យគ្រប់ជ្រុងជ្រោយ ចៀសវាងអ្នកភ្នំពេញទៅប្រឡងយកក្របខណ្ឌនៅខេត្ត ហើយប្ដូរមកភ្នំពេញវិញ ធ្វើឱ្យខេត្តខ្វះមន្រ្តីធ្វើការងារតាមតម្រូវការជាក់ស្ដែង។

សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ផ្ដល់ការណែនាំមួយចំនួនទៀតដែរដល់សិស្សនគរបាលជាប់ក្របខ័ណ្ឌថ្មីថា ក្នុងនាមជាមន្រ្តីនគរបាល គឺមិនអាចមិនដឹងពីតួនាទី និងភារកិច្ចរបស់ខ្លួននោះឡើយ ពោលគឺត្រូវដឹង ត្រូវតែចេះឱ្យច្បាស់ និងប្រាកដប្រជា។ សម្ដេចឧបនាយករដ្ឋមន្ត្រី បានបន្តថា «បើនគរបាលចរាចណ៍ ត្រូវតែដឹង ត្រូវតែចេះពីច្បាប់ចរាចណ៍។ បើនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ឬស្រាលក៏ត្រូវតែចេះច្បាប់ព្រហ្មទណ្ឌ នីតិវិធីព្រហ្មទណ្ឌ។ យើងត្រូវតែដឹង ត្រូវតែចេះ»។

ពាក់ព័ន្ធនឹងបញ្ហាប្រឈម ដែលត្រូវបានរាយការណ៍ដោយលោកឧត្តមសេនីយ៍ទោនាយកសាលានគរបាលជាតិភូមិភាគ១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានណែនាំឱ្យរៀបចំគម្រោងសាងសង់អគារសិក្សាដែលបានស្នើសុំនោះ ខណៈសំណើរសុំរថយន្តដើម្បីប្រើប្រាស់នៅក្នុងសាលា សម្ដេចបានសន្យាថានឹងផ្ដល់ជូន ប៉ុន្តែស្នើសុំរង់ចាំការបញ្ជាទិញជារួមនាពេលខាងមុខ។ ចំពោះការបន្ថែមមន្រ្តីវិញ សម្ដេចបានណែនាំឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុកបុគ្គលិករៀបចំការងារនេះ។

ពីវេទិកាអធិបតីនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានឆ្លៀតផ្ដល់ទស្សនាទានខ្លះៗពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការអនុវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ អំពើជួញដូរមនុស្ស ការវិវត្តន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ភាពជាប្រធានអាស៊ានប្ដូរវេនរបស់កម្ពុជានៅឆ្នាំ២០២២ ការប្រែប្រួលស្ថានការណ៍អន្តរជាតិ ពិសេសសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន និងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយជាដើម ៕

អត្ថបទដែលជាប់ទាក់ទង