**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ

ឯកឧត្តម ហ៊ុន ម៉ានី៖ ស្គាល់ឱកាស ចាប់ឱកាស ប្រើឱកាស និងបង្កើតឱកាស ជាកត្តាសំខាន់ ដើម្បីឈានដល់ការសម្រេចភាពជោគជ័យសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ

 

ភ្នំពេញ៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ស្គាល់ឱកាស ចាប់ឱកាស ប្រើឱកាស និងបង្កើតឱកាស គឺជាកត្តាមួយយ៉ាងសំខាន់ ដើម្បីឈានដល់ការសម្រេចភាពជោគជ័យសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។

ឯកឧត្ដមបានលើកឡើងបែបនេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍សម្រាប់រាជធានីភ្នំពេញ និងខេត្តសៀមរាប នៅអគារ The Kampus នាថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា បច្ចេកវិទ្យា និងអ៊ីនធឺណិតបានជ្រៀតចូលយ៉ាងជ្រៅក្នុងសកម្មភាពសេដ្ឋកិច្ច សង្គម នៅគ្រប់ផ្នែក និងគ្រប់វិស័យនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ ដូច្នេះការចាប់យកបច្ចេកវិទ្យា និងរៀនសូត្រពីបច្ចេកវិទ្យា ពិតជាសំខាន់ ចំបាច់ និងចំពេលវេលា ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ និងការស្តារសេដ្ឋកិច្ច-សង្គម បន្ទាប់ពីវិបត្តិកូវីដ-១៩ បានវាយលុក។

ឯកឧត្តមបន្តទៀតថា ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាចាំបាច់បំផុតមិនអាចខ្វះបាន ក្នុងការកំណត់ភាពជោគជ័យនៃការរីកចម្រើនរបស់បច្ចេកវិទ្យា។ ក្នុងន័យនេះ ការបណ្តុះបណ្តាល « អក្ខរកម្មឌីជីថល» ពិតជាជួយជំរុញដល់ការកសាងធនធានមនុស្សដែលប្រកបដោយសមត្ថភាព និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើការជាមួយបច្ចេកវិទ្យាយ៉ាងពិតប្រាកដ។

ទន្ទឹមនឹងនោះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានចូលរួមអបអរសាទរ និងលើកទឹកចិត្តដល់សិក្ខាកាមអោយខិតខំស្វែងយល់ និងសិក្សារៀនសូត្រអំពីការវិវត្តនៃសង្គមឌីជីថលជាបន្តបន្ទាប់ ដើម្បីត្រៀមខ្លួនអោយរួចរាល់ក្នុងការអភិវឌ្ឍសង្គមជាតិស្របតាមបរិបទឧស្សាហកម្ម ៤.០៕

អត្ថបទដែលជាប់ទាក់ទង