**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន

រដ្ឋបាលខេត្តសៀមរាប លើកផែនការបណ្តុះបណ្តាលការកំណត់អត្តសញ្ញាណជនរងគ្រោះ និងផ្សព្វផ្សាយដល់យុវជនពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព

ភ្នំពេញ៖ លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការពិគ្រោះ យោបល់ កិច្ចការ ស្ត្រីនិងកុមារខេត្ត កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តសៀមរាប ប្រចាំខែសីហា ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់អស់ លោក លោកស្រី ជាសមាជិក គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការ ស្ត្រីនិងកុមារខេត្ត រួមទាំងអង្គការដៃគូរផងដែរ ។

កិច្ចប្រជុំនេះដើម្បីធ្វើការអនុម័តលើសេចក្តីព្រាងកំណត់ ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣ ប្រចាំខែ កក្កដា ឆ្នាំ២០២២ និង លទ្ធផលការងារអនុវត្តបានប្រចាំខែសីហា ព្រមទាំងលទ្ធផលពីស្ថានភាពស្ត្រី យុវវ័យ កុមារ និង ជនរងគ្រោះ ក្នុងនោះពាក់ព័ន្ធលើវិស័យ អប់រំ , សុខភាព , អនាម័យ ទឹកស្អាត , សន្តិសុខស្បៀង , សង្គមកិច្ច , ពលកម្មកុមារ , សមភាពយេនឌ័រ និង សន្តិសុខសណ្តាប់ធ្នាប់ និង ការអនុម័ត លើកសេចក្តីព្រាងផែនការ សកម្មភាពប្រចាំខែ កញ្ញា ឆ្នាំ២០២២ផងដែរ ។

យោងតាមលទ្ធផលនៃរបាយការណ៍ប្រចាំខែសីហា របស់គណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្ត្រីនិង កុមារខេត្ត មាន ១០លើក ,ទាក់ទងអំពើហិង្សា និង យេនឌ័រ មាន១១ករណី ក្នុងនោះករណីរំលោភសេពសន្ថវៈ លើអនីតិជន ចំនួន ០៣ករណី , អំពើហិង្សាក្នុងគ្រួសារ ចំនួន០៨ករណី បានសហការជាមួយអាជ្ញាធរ អង្គការសង្គមស៊ីវិល ដោះស្រាយវិវាទគ្រួសារ ក្រៅប្រព័ន្ធតុលា ។

ការងារសន្តិសុខស្បៀង មាន០២លើក និង វិស័យពលកម្មកុមារ មាន០៣លើក ព្រមទាំងបានលើកពីបញ្ហាប្រឈម មួយចំនួនទៀតផង ។ ក្នុងនោះដោយធ្វើការពិនិត្យ និង អនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំ សាមញ្ញលើកទី៣៨អាណត្តិទី៣ និង លទ្ធផលនៃការអនុវត្តប្រចាំខែ ព្រមទាំងស្ថានភាពស្ត្រី យុវវ័យ កុមារ និង ជនងាយរងគ្រោះ តាមវិស័យពាក់ព័ន្ធ ដោយផ្តោតលើវិស័យ អប់រំ ,សុខភាព ,អនាម័យទឹកស្អាត , សន្តិសុខស្បៀង , សង្គមកិច្ច ពលកម្មកុមារ ,សមភាពយេនឌ័រ និង សន្តិសុខសណ្តាប់ធ្នាប់សង្គម ។ ក្នុងនោះដែរអង្គប្រជុំបាន អនុម័តលើសេចក្តីព្រាងផែនការសកម្មភាពប្រចាំខែ កញ្ញា ឆ្នាំ២០២២ ចំនួន ៤៣ចំណុច សម្រាប់អនុវត្តបន្តផងដែរ ។

មានប្រសាសន៍បូកសរុបកិច្ចប្រជុំនោះលោកជំទាវ ស៊ិន ណម បានធ្វើការថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ ដល់សមាជិកសមាជិកា នៃគណៈកម្មាធិការដែលបានអនុវត្តប្រចាំខែសីហា ដោយទទួលបានលទ្ធផល គួឲ្យកត់សម្គាល់ ដោយ មានកិច្ចសហការល្អពីអាជ្ញាធរ និង អង្គការដៃគូ ព្រមទាំងបានកាត់បន្ថយនូវរាល់ បទល្មើស ដែលតែងកើតឡើងលើស្ត្រី និង អនីតិជន។

ក្នុងនោះលោកជំទាវ ក៏បានលើកនូវចំណុចសំខាន់ៗមួយចំនួន ដែលជាទិសដៅសម្រាប់ ការអនុវត្តនៅខែបន្តទៀតផង។

លោកជំទាវក៏បានធ្វើការស្នើសុំឲ្យមានកិច្ចសហការជាមួយអង្គការដៃគូរ ព្រមទាំងរៀបចំបើកវគ្គបណ្តុះបណ្តាល ការកំណត់អត្តសញ្ញាណជនរងគ្រោះ នៅថ្នាក់ក្រុង ស្រុក និង ដល់ក្រុមយុវជន ក្នុងការធ្វើចំណាកស្រុកប្រកប ដោយសុវត្ថិភាព និង ផ្សព្វផ្សាយបន្តដល់យុវជននៅតាម សាលារៀនទាំង១២ ក្រុង ស្រុក។

លោកជំទាវក៏បានលើក របៀបវារៈកិច្ចប្រជុំក្នុងខែ កញ្ញាខាងមុខ ដើមី្បធ្វើការពង្រឹងទៅលើកការអនុវត្ត ច្បាប់ ការផ្តល់សេវាកម្ម ដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ព្រមទាំងពង្រឹងសមត្ថភាព ក្រុមការងារនៅថ្នាក់ក្រុង ស្រុក ឃុំសង្កាត់ ពាក់ព័ន្ធនឹងការអនុវត្តតួនាទី ភារកិច្ច និង ច្បាប់ពាក់ព័ន្ធ ។

លោកជំទាវក៏បានកោតសរសើរផងដែរ ចំពោះការយកចិត្តទុកដាក់ និង កិច្ចសហការរបស់អង្គរ ការដៃគូ ចំពោះភាពខ្វះខាត លើវិស័យអប់រំ នៅតាមបណ្តាមូលដ្ឋាន និងតំបន់ដាច់ស្រយាលជាដើម តែទទួលបានការផ្គត់ ផ្គង់គាំទ្រពីអង្គការដៃគូរ៕

អត្ថបទដែលជាប់ទាក់ទង