សម្ដេចតេជោ ហ៊ុន សែន បង្ហោះរូបឯកឧត្ដម ហ៊ុន ម៉ាណែត ជូនអ្នកវិភាគខ្លះដើម្បីបង្កើនចំណេះដឹង
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះរូបឯកឧត្ដម ហ៊ុន ម៉ាណែត ជូនអ្នកវិភាគខ្លះដើម្បីបង្កើនចំណេះដឹង។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាយប់ថ្ងៃទី២២ ខែសីហានេះ សម្ដេចបានសរសេរយ៉ាងដូច្នេះថា “ ខ្ញុំបង្ហោះរូបភាពហ៊ុន ម៉ាណែតទស្សនកិច្ចនៅចិនជប៉ុន សិង្ហបុរី ថៃ ប្រុយណេនិងចុងក្រោយថ្មីៗនេះនៅវៀតណាមជូនអ្នក
វិភាគខ្លះដើម្បីបង្កើនចំណេះដឹង។
ហ៊ុន ម៉ាណែតមិនមែនមានតែប្រធានរដ្ឋវៀតណាមមួយទេដែលទទួល តែនៅមាននាយករដ្ឋមន្ត្រីសិង្ហបុរី នាយករដ្ឋមន្ត្រីជប៉ុនទទួលដូចគ្នា។ឯនៅប្រទេសផ្សេងទៀត មានរដ្ឋមន្ត្រីការពារជាតិ ឬ ឧបនាយករដ្ឋមន្ត្រីទទួល។ក្នុងឋានៈជាសមភាគីនៃមេបញ្ជាការកងទ័ពជើងគោកនៅតាមប្រទេសនានានិងក៏ជាទម្លាប់ពិធីការតែងមានពិធីត្រួតពលទាំងយើងទៅប្រទេសគេទាំងគេមកប្រទេសយើង។សោកស្តាយដែលអស់លោកអ្នកវិភាគមិនបានយកទស្សនកិច្ច ហ៊ុន ម៉ាណែតនៅជប៉ុនកាលពីដើមឆ្នាំនា២០២២នេះមកវិភាគព្រោះកំរិតទទួលនិងជំនួបមានចំនួនច្រើនហើយកំរិតខ្ពស់ទៀតផង។ម្យ៉ាងទៀត ហ៊ុន ម៉ាណែត ត្រូវបាននាយករដ្ឋមន្ត្រីជប៉ុន៣រូបហើយទទួលជួប(ហាតូយ៉ាម៉ា២០១១ សុីនហ្សូ អាបេ២០១៨គីសុីដា២០២២)។សង្ឃឹមថាអ្នកវិភាគដែលមានឈាមជាខ្មែររៀនសូត្រឱយចេះដឹងជាងនេះ”៕