នគរបាលខណ្ឌដូនពេញ បង្ក្រាបម៉ូតូកែឆ្នៃខុសបច្ចេកទេស (បំពងសម្លេងស៊ីម៉ាំងប្រែន)
ភ្នំពេញ៖ ដោយបានគោលការដឹកនាំពី ឯកឧត្ដម ឧត្ដម សេនីយ៍ ឯក ស ថេត អគ្គ ស្នងការ រង និង ជា ស្នងការ នគរបាល រាជធានីភ្នំពេញ ក្នុងប្រតិបត្តិការបង្ក្រាបម៉ូតូ និងរថយន្ត ដែលកែច្នៃសំឡេងស៊ីម៉ាំង ខុសបច្ចេកទេស អធិការដ្ឋាន បានធ្វើការបង្ក្រាបរយៈពេល ៦ថ្ងៃ ចំនួន ១២ គ្រឿង ជាប្រភេទធន់តូច ធន់ធំ ម៉ាក គប់, និក, ហុងដា , យ៉ាវម៉ាហា , ស៊ុយសូគី និងម៉ាកបីអឹមដាប់បែលយូ ដែលម្ចាស់យានយន្តទាំងនេះគឺជាយុវវ័យ(សិស្សសាលា)។
ជាលទ្ធផលក្នុងប្រតិបត្តការរយ:ពេល៦ថ្ងៃនេះ កម្លាំងចម្រុះនៃធអិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបង្ក្រាប ម៉ូតូនិង រថយន្តកែច្នៃបំពង់ស៊ីម៉ាំង មកធ្វើ ការអប់រំណែនាំជំហ៊ានទី១ និងធ្វើកិច្ចសន្យាមានដូចខាងក្រោម÷
១-បញ្ឈប់ការប្រើប្រាស់កែឆ្នៃបំពង់ស៊ីមាំងប្រែន។
២-បានឲ្យម្ចាស់ម៉ូតូផ្លាស់ប្ដូរបំពងកែឆ្នៃចេញ និងដាក់បំពង់ស៊ីមាំងធាតុដើមវិញ។
៣-បានធ្វើការអប់រំណែនាំ និងអញ្ជើញឱពុកម្ដាយមកធានាយកកូនទៅអប់រំ។
៤-បានអនុវត្តផាកពិន័យតាមអនុក្រឹត្យលេខ ៣៩ ក្នុងជំពូកទី៣ មាត្រា៦ថ្មី ចំណុច ‘គ’ ចំនួន 10 ម៉ឺនរៀល។
ក្នុងនោះបានធ្វើកិច្ចសន្យា អប់រំ ឪពុកម្តាយធានា នឹងផាកពិន័យរួច សូមប្រគល់ម៉ូតូទាំង ១២គ្រឿងខាងលើអោយទៅឪពុកម្តាយដើម្បីអប់រំបន្ត៕