រដ្ឋាករទឹក នឹងផ្អាក់ផ្គត់ផ្គង់ទឹកបណ្ដោះអាសន្ន នាថ្ងៃទី២៩ និង៣០ សីហា នៅខណ្ឌសែនសុខ និងដូនពេញ
ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន នៅខណ្ឌសែនសុខ និងខណ្ឌដូនពេញ នៅថ្ងៃទី២៩ និងទី៣០ ខែសីហា។
ទីតាំងដែលនឹងត្រូចផ្អាក់ផ្គត់ផ្គង់ទឹកបណ្ដោះអាសន្ននោះរួមមាន៖
១. គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ១១០មម នៅលើចិញ្ចើមផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់ថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២ ចាប់ពីម៉ោង ២០:០០នាទីយប់ រហូតដល់ម៉ោង ២៤:០០នាទីយប់។
២. គ្រោងកាត់ភ្ជាប់ដំឡើងនាឡិកាថ្មីទំហំ ៨០មម នៅលើផ្លូវលេខ៥៣ ស្ថិតក្នុងផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅយប់ថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២ ចាប់ពីម៉ោង ២០:០០នាទីយប់ រហូតដល់ម៉ោង ២៤:០០នាទីយប់ ៕