ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំប្រជុំការងារ និងចុះពិនិត្យតាមបណ្តាអង្គភាពចំណុះតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង យោធភូមិភាគទី១
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី១៧ ខែសីហា ២០២២នេះបានអញ្ជើញដឹកនាំប្រជុំការងារ និងចុះពិនិត្យតាមបណ្តាអង្គភាពចំណុះតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង យោធភូមិភាគទី១ កងទ័ពជើងគោក នៅខេត្តស្ទឹងត្រែង។