សម្តេចតេជោ ហ៊ុន សែន៖ ការបណ្តុះបណ្តាលធនធានមនុស្ស ពិតជាសំខាន់ និងចាំបាច់ណាស់
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការបណ្តុះបណ្តាលធនធានមនុស្ស គឺពិតជាមានសារៈសំខាន់សំខាន់ និងចាំបាច់ណាស់ ។
នៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាល់អ្នកវិនិយោគចូលមកវិនិយោគនៅកម្ពុជា តែងតែសួរថា តើធនធានមនុស្សរបស់កម្ពុជា ស្ថិតក្នុងកម្រិតណា ។
សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា ការសិក្សាត្រូវធ្វើជារៀងរហូត ។ បើមិនរៀននឹងក្លាយជាទៅជាអ្នកអភិរក្ស ហើយមិនអាចលូតលាស់បានទេ ប្រៀបដូចថ្មមួយដុំសង្កត់លើដើមឈើ ៕