ផឹកស្រាស្រវឹងជោគជាំ បង្កហឹង្សាដល់អ្នកដទៃ ត្រូវនគរបាលក្រុងពោធិសាត់ឃាត់ខ្លួន!
ពោធិសាត់៖ បុរសម្នាក់បានផឹកស្រាឡើងស្រវឹងជោគជាំហើយបានបង្កហឹង្សាដល់អ្នកដទៃរហូតដល់ទាញកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះម្នាក់បណ្តាលអោយរងរបួសនោះត្រូវបានកម្លាំងនគរបាលក្រុងពោធិសាត់សហការណ៍ នឹង កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលរលាប ដឹកនាំដោយលោកវរសេនីយ៍ទោកែវ សារិ អធិការនគរបាលក្រុងពោធិសាត់ និង លោកអនុសេនីយ៍ឯកបុិច ម៉ៅ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរលាបស្តីទីចុះឃាត់ខ្លួនបានកាលពីវេលាម៉ោង ២០ និង ៤០ នាទីថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២២ ស្ថិតនៅនឹងផ្ទះរបស់ជនរងគ្រោះក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិសាត់ ខេត្តពោធិសាត់។
បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងពោធិសាត់បានអោយដឹងថា ជនសង្ស័យែលបានបង្កហឹង្សានោះមានឈ្មោះជ័យ កុសល ភេទប្រុសអាយុ ២៧ ឆ្នាំរស់នៅក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិសាត់ ខេត្តពោធិសាត់។ចំណែកឯជនរងគ្រោះមានឈ្មោះមែក សុខរៀន ភេទប្រុសអាយុ ៤៣ ឆ្នាំរស់នៅក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិសាត់ ខេត្តពោធិសាត់។
បច្ចុប្បន្នជនសង្ស័យរួម និង វត្ថុតាងសមត្ថកិច្ចនគរបាលក្រុងពោធិសាត់កំពុងកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធី៕