**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ**កម្ពុជានឹងរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ចាប់ពីថ្ងៃទី១៤-១៩ ខែមិថុនា**លោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនចុះត្រួតពិត្យការងារនៅភូមិភាគស្វយ័ត Xinjiang

ឧត្តមសេនីយ៍ទោ តន់ ញាន អប់រំផ្សព្វផ្សាយពីព្រឹត្តិការណ៍ថ្មីៗ ជាតិ-អន្តរជាតិ និងសភាពការណ៍ប្រែប្រួលលើខែ្សបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់អង្គភាព

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ តន់ ញាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ បានមានប្រសាសន៍អប់រំផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ថ្មីៗជាតិ-អន្តរជាតិ និងសភាពការណ៍ប្រែប្រួលលើខែ្សបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់អង្គភាព ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងទីបញ្ជាការ បានទទួលជ្រាប។

ឧត្តមសេនីយ៍ទោ មេបញ្ជាការ ក៏បានក្រើនរម្លឹក និងសង្កត់ធ្ងន់អំពីភារកិច្ចចំពោះមុខរបស់នាយទាហាន នាយហានរង និងពលទាហានទាំងអស់ ដែលត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តភារកិច្ចឱ្យបានម៉ឺងម៉ាត់តាមមុខនាទីរបស់ខ្លួនម្នាក់ៗក្នុងភាពទទួលខុសត្រូវខ្ពស់ ត្រូវអនុវត្តឱ្យបានជោគជ័យតាមផែនការកំណត់របស់ថ្នាក់លើ ចូលរួមការងារកសាងអង្គភាព ការងារបង្កបង្កើនផល និងត្រៀមកម្លាំងន្តរាគមន៍សម្រាប់ថ្នាក់លើ២៤ម៉ោង លើ២៤ម៉ោង ក្នុងការចល័តចុះជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ឱ្យបានទាន់ពេលវេលា។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ មេបញ្ជាការ បានអប់រំផ្សព្វផ្សាយដល់យោធិនគ្រប់រូប ត្រូវគោរព និងអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់រដ្ឋធម្មនុញ្ញ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។
ត្រូវគោរព និងប្រតិបត្តិយ៉ាងម៉ឹងម៉ាត់ចំពោះ ច្បាប់រដ្ឋ ច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ និងគោរពបទបញ្ញត្តិ បទវិន័យ និងបទបញ្ជាផ្សេងៗរបស់កងទ័ព។

ក្នុងនោះដែរ ឧត្តមសេនីយ៍ទោ មេបញ្ជាការ បានផ្ដាំផ្ញើរឱ្យយោធិនទាំងអស់បន្តអនុវត្តនូវវិធានការរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ ឱ្យបានជាប់លាប់ល្អជាប្រចាំ ក្នុងរដូវភ្លៀងឆ្លាក់ ត្រូវការពារ និងថែរក្សារសុខភាពឱ្យបានល្អ ព្រមទាំងជូនពរឱ្យជៀសឆ្ងាយពីជំងឺដង្កាត់ផ្សេងៗផងដែរ៕

អត្ថបទដែលជាប់ទាក់ទង