សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៤ថ្ងៃ
ភ្នំពេញ៖ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២នេះសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែសីហា ឆ្នាំ២០២២ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេសយោធារវាងប្រទេសទាំងពីរ។
នាឱកាសនោះដែរក៏មានការអញ្ជើញជូនដំណើរដោយ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្យ ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ឯកឧត្ដម នាយឧត្ដមសេនីយ៍ នាង ផាត រដ្ឋ លេខាធិការប្រចាំការ ក្រសួងការពារជាតិ និងឯកឧត្តម ជានាយទាហានជាន់ខ្ពស់ចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការជាច្រើនរូបទៀត៕