ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញបិទវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងាររបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នារសៀលថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងាររបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នៅសាលាខេត្តព្រៃវែង។
វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ និងដោយមានការអញ្ជើញចូលរួមពីគ្រូបង្គោលនៃអគ្គនាយកដ្ឋានរដ្ឋបាល តំណាងអង្គការតម្លាភាពកម្ពុជា ប្រធានការិយាល័យប្រជាពលរដ្ឋ និងជំនួយការការិយាល័យប្រជាពលរដ្ឋ មកពីរដ្ឋបាលស្រុកគោលដៅចំនួន៣៥ នៃរដ្ឋបាលខេត្តគោលដៅចំនួន១០ សរុបប្រមាណ៨០រូប៕

