**ឯកឧត្តម ឆាយ ឫទ្ធិសែន ជួបសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់បាក់ឌុប ឆ្នាំសិក្សា២០២៣-២០២៤ មកពីវិទ្យាល័យចំនួន៤ ក្នុងស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស**នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសាររំលែកទុក្ខជូន លោកស្រី ច័ន្ទ ចំរើន ចំពោះមរណភាព នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ ដែលត្រូវជាឪពុកបង្កើត**នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង៖ វិស័យព្រះពុទ្ធសាសនា បានចូលរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំដល់ប្រជាពលរដ្ឋ និងបានចូលរួមការអភិវឌ្ឍជាតិឲ្យមានការរីកចម្រើន**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីក្រុងពលី សម្រាប់ព្រឹត្តិការណ៍ “សាទរកម្ពុជា” ឬ “Celebrating Cambodia”**រដ្ឋមន្រ្តីក្រសួងការងារ អំពាវនាវដល់សហជីពទាំងអស់ត្រូវគោរពឆន្ទៈគ្នាទៅវិញទៅមក ដោយយកការពិភាក្សាជាមួយគ្នាត្រង់ទៅត្រង់មក ដើម្បីដោះស្រាយបញ្ហារួមគ្នាប្រកបដោយប្រសិទ្ធភាព**ទីបញ្ជាការកងទ័ពស៊ីរី៖ របបប្រធានាធិបតី Bashar al-Assad បានដល់ទីបញ្ចប់ហើយ**ក្រុមឧទ្ទាមស៊ីរី ប្រកាសចាប់ផ្ដើមសករាជថ្មី ក្រោយប្រធានាធិបតី Bashar al-Assad រត់ចេញពីប្រទេស**ក្រុមឧទ្ទាមស៊ីរី វាយចូលដល់ក្នុងរដ្ឋធានីដាម៉ាស ខណៈក្រុមមន្ត្រីអាមេរិកជឿថារបបលោក Assad អាចរលំនៅប៉ុន្មានថ្ងៃទៀត**ប្រធានាធិបតីស៊ីរី ឡើងជិះយន្ដហោះចាកចេញពីប្រទេស បន្ទាប់ពីក្រុមឧទ្ទាម វាយលុកចូលក្នុងរដ្ឋធានីដាម៉ាស**ព្យុះបោកបក់យ៉ាងខ្លាំងនៅហូឡង់ បណ្ដាលឱ្យជើងហោះហើររាប់រយត្រូវបានលុបចោល**អាម៉េរិក ប្រកាសកញ្ចប់ជំនួយ៩៨៨លាន ដុល្លារដល់អ៊ុយក្រែន ដើម្បីទិញសព្វាវុធ និងបរិក្ខារថ្មីសម្រាប់ប្រយុទ្ធជាមួយរុស្ស៊ី**សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ ”រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌“ អបអរសាទរខួបលើកទី៧៦ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ២០២៤ នៅក្រុងបាត់ដំបង**ឯកឧត្តម កើត រិទ្ធ កោតសរសើរឯកឧត្តម សុខ លូ ដែលបានខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយជូនអាជីវករផ្សារបឹងឈូកជាបន្តបន្ទាប់តាមដំណាក់កាលតាំងពីពេលឆេះរហូតដល់ទទួលបានដំណោះស្រាយ**យុវជនសង្គមស៊ីវិល ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹមក្នុងការចូលរួមសម្រេចគោលដៅបរិស្ថានកិច្ចរបស់កម្ពុជា**ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញចុះពិនិត្យ ការងារ គ្រប់គ្រង និង ប្រើ ប្រាស់ទឹក របស់សហគមន៍ កសិករប្រើប្រាស់ទឹក នៃ ប្រព័ន្ធធារាសាស្រ្ត ព្រែកពោធិ ខេត្តកំពង់ចាម**ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្តល់រង្វាន់ដល់សិស្សនិទ្ទេស A និងនិទ្ទេស B នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ**ប្រធានាធិបតីអ៊ុយក្រែន៖ ជំនួបរវាងលោក Trump និងលោក Macron គឺជាជំនួបដ៏មានផ្លែផ្កា**អ៊ុយក្រែន​ ទទួលបានយន្តហោះចម្បាំង​ F-16​ ក្រុមទី២ ពីដាណឺម៉ាក**សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រឹត្តិការណ៍ ”រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌“ អបអរសាទរខួបលើកទី៧៦ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ២០២៤ ក្នុងក្រុងបាត់ដំបង**ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និងឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈពង្រឹងមូលដ្ឋានស្រុកទ្រាំង

ក្រសួងឧស្សាហកម្ម ចេញលិខិតអនុញ្ញាតឱ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេស ២៣តំបន់នៅ១០ រាជធានី-ខេត្ត

ភ្នំពេញ ៖ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍បញ្ជាក់ថា ក្រសួងឧស្សាហកម្មបានចេញលិខិតអនុញ្ញាតឱ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៣តំបន់នៅ១០រាជធានីខេត្ត ដែលនេះបញ្ជាក់ថា កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់សម្រាប់សេដ្ឋកិច្ចជាតិ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១១ ខែ សីហា ឆ្នាំ២០២២នេះ ឯកឧត្តម ហេង សុខគង់ បានបញ្ជាក់ថា “ មកទល់ពេលនេះក្រសួងបានចេញលិខិត អនុញ្ញាតនៅ១០រាជធានីខេត្តមានដូចជាខេត្តស្វាយរៀងមានចំនួន៨តំបន់ ខេត្តបន្ទាយ មានជ័យមានចំនួន៣តំបន់ ខេត្តព្រះសីហនុមានចំនួន៣ តំបន់ ខេត្តកោះកុងមានចំនួន២តំបន់ ខេត្តកណ្តាលមានចំនួន២តំបន់ ខេត្តកំពង់ ឆ្នាំងមានចំនួន១តំបន់ ខេត្តកំពង់ស្ពឺមានចំនួន២តំបន់ ខេត្តកំពតមានចំនួន១តំបន់ ខេត្តក្រចេះមានចំនួន១តំបន់និងរាជធានីភ្នំពេញមានចំនួន ១តំបន់ “។

ឯកឧត្តមបន្តថា ការបង្កើតតំបន់សេដ្ឋកិច្ចចំនួន២៣តំបន់នេះ ដោយមានរោងចក្រចំនួន៣៩០រោងចក្រ ហើយមានកម្មករកម្មការិនីរោងចក្របម្រើការងារមានចំនួនជាង ១៦ម៉ឺននាក់ និងទុនវិនិយោគប្រមាណជាង៣ពាន់លានដុល្លារ។

ឯកឧត្តមបានបន្ថែមទៀតថា ការបង្កើតឱ្យមានតំបន់សេដ្ឋ កិច្ចនេះឡើងក្នុងគោលបំណង ដើម្បីជួយបង្កើតការងារជូនដល់ប្រជាពលរដ្ឋឱ្យមានការងារធ្វើ និងជំរុញឱ្យមានការវិនិយោគពីក្រៅប្រទេសកាន់ តែច្រើនឡើង និងបានជួយលើកកម្ពស់ជីវភាពប្រជាពល រដ្ឋ រួមនឹងកំណើនសេដ្ឋកិច្ចជាតិផងដែរ។

សូមជម្រាបថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បន្តយកចិត្តទុកដាក់អនុវត្តគោល នយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០១៥-២០២៥ ក្នុងគោលបំណងធ្វើការអភិវឌ្ឍវិស័យឧស្សាហកម្ម នៅកម្ពុជា ប្រែក្លាយទៅជាប្រទេសឧស្សាហកម្មភាវូបនីយកម្មនាឆ្នាំ២០២៥ ឬជាឧស្សាហកម្មប្រើប្រាស់ជំនាញ និង បច្ចេក វិទ្យា ដែលមានខ្សែសង្វាក់បង្កើតតម្លៃបន្ថែមខ្ពស់ ស្រប តាមចរន្តនៃការរីកចម្រើនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលហៅថាបដិវត្តន៍ឧស្សា ហកម្មជំនាន់ទី៤ ដោយឈរលើមូលដ្ឋានអភិវឌ្ឍន៍ពិពិធកម្មឧស្សាហកម្មមានចរិតច្នៃប្រឌិតខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង