**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​​​​ មេបញ្ជាការ បាន​បរិច្ចាគ​ថវិកា​ចំនួន​១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភ​ទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិង​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះខាត ជួបការ​លំបាក​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន

អភិបាលខេត្តកំពង់ធំ ប្រើយុទ្ធសាស្ត្រ ឈ្នះ ឈ្ន ដោះស្រាយបញ្ហាទំនាស់ដីធ្លីរវាងក្រុមហ៊ុន៧មករា ផារី និងប្រជាពលរដ្ឋ ៩៩គ្រួសារ ប្រកបដោយប្រសិទ្ធភាព នៅស្រុកតាំងគោក

ភ្នំពេញ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្កកំពង់ធំ និងជាប្រធានគណៈកម្មការសុរិយោដីថ្នាក់ខេត្ត ប្រើយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ! ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លី ដែលបានកើតមានឡើងអស់រយៈជាច្រើនឆ្នាំមកហើយ រវាងក្រុមហ៊ុន៧មករា ផារី និងបងប្អូនប្រជាពលរដ្ឋចំនួន ៩៩គ្រួសារ ស្ថិតនៅតំបន់កោះរះ ក្នុងតំបន់២ លើផ្ទៃដីចំនួន ២០០ហិចតា នាព្រឹកថ្ងៃទី៩ សីហា ឆ្នាំ២០២២ នៅសាលាឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។

ឯកឧត្តម ងួន រតនៈ ថ្លែងថា ការជួបគ្នាថ្ងៃនេះ ដើម្បីអង្គរជុំក្តាប់បាននូវអ្វីដែលកើតឡើងលើដីទំនាស់នេះ និងរូបភាពទំនាស់ ដើម្បីឈានទៅដល់សិក្សាបញ្ចប់នៃបញ្ហាទំនាស់រឿងដីធ្លីរវាងដីក្រុមហ៊ុន៧មករា ផារី ជាមួយនឹងបងប្អូនប្រជាពលរដ្ឋព្រោះថាទំនាស់ដីធ្លីនេះបានអូសបន្លាយយូរឆ្នាំនិងបានប្រើប្រាស់យន្តការតុលាការក្នុងចេញដីការក្សាការពារដើម្បីបានសិទ្ឋិប្រើប្រាស់អាស្រ័យផល លើដីរបស់រដ្ឋ (ដីតំបន់២ )។

ឯកឧត្តម អភិបាលខេត្ត បានឲ្យខាងភាគីក្រុមហ៊ុន៧មករា ផារី និងភាគីតំណាងប្រជាពលរដ្ឋ បានលើកឡើងអំពីប្រវត្តិដី និងប្រវត្តិនៃការចូលកាន់កាប់ដី ព្រមទាំងឲ្យអាជ្ញាធរដែនដីធ្វើការបំភ្លឺពីបន្ថែមទៀត បន្ទាប់ពីចុះសិក្សា ស្រាវជ្រាវកន្លងមក។

ជាមួយគ្នានោះដែរ បន្ទាប់ពីឯកឧត្តម ងួន រតនៈ បានធ្វើការសម្របសម្រួល និងស្វែងរកដំណោះស្រាយអស់រយៈពេលជាច្រើនម៉ោង ភាគីទាំងពីរ បានយល់ព្រមឯកភាពបញ្ចប់បញ្ហាទំនាស់ដីធ្លីនេះ ដោយបែងចែកគ្នាពាក់កណ្តាលម្នាក់ លើផ្ទៃដីចំនួន ២០០ហិចតា ។

ទន្ទឹមនឹងនោះ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានជំរុញឲ្យអាជ្ញាធរដែនី ធ្វើការជាមួយតំណាងក្រុមហ៊ុន៧មករា ផារី ជួបប្រជាពលរដ្ឋទាំង ៩៩គ្រួសារ បន្តចុះទៅធ្វើការ បែងចែកដីទំនាស់នេះ រវាងក្រុមហ៊ុន៧មករា ផារី និងប្រជាពលរដ្ឋ ដោយមានកំណត់បោះបង្គោលព្រំឱ្យបានច្បាស់លាស់។ ហើយសូមភាគីទំនាស់ទាំងពីរ ត្រូវដកពាក្យបណ្ដឹងទាំងឡាយណាដែលពាក់ព័ន្ធនឹងបុគ្គល រឿងទំនាស់ដីធ្លីនេះ នៅក្នុងសមត្ថកិច្ចតុលាការ បន្ទាប់ក្រុមការងារបានធ្វើការបិទបញ្ចប់នៃបញ្ហាទំនាស់នេះ។

ឯកឧត្តមក៏បានសំណូមពរដល់ភាគីទាំងពីរ សូមបញ្ចប់គ្រប់រឿងទាំងអស់ ដើម្បីឲ្យកើតមានសន្តិភាពទាំងផ្លូវកាយ ផ្លូវចិត្ត និងចូលទៅអាស្រ័យផលកុំទុកដីចោល ត្រូវប្រើប្រាស់ឲ្យសមស្របទៅតាមពេលវេលា និងគោលបំណងនៃការប្រើប្រាស់ ជាជាងទុកដីនៅទំនេរ៕

អត្ថបទដែលជាប់ទាក់ទង