**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

បទវិភាគ៖ថ្នាំពុល “ប្រជាធិបតេយ្យ” របស់លោកស្រី Pelosi លក់មិនចេញពីមួយថ្ងៃទៅមួយថ្ងៃ

 

នាពេលថ្មីៗកន្លងទៅនេះ លោកស្រី Pelosiប្រធានសភាតំណាងរាស្រ្តនៃសហរដ្ឋអាមេរិកបានទៅធ្វើទស្សនកិច្ចនៅតំបន់ចិនតៃវ៉ាន់ ដោយជ្រោងទង់“ប្រជាធិបតេយ្យ” ហើយបានអះអាងថា នឹង “ផ្តល់ការគាំទ្រដល់ប្រជាធិបតេយ្យ” ។ ប៉ុន្តែ ប្រជាជននៅតំបន់តៃវ៉ាន់បានមើលឃើញយ៉ាងច្បាស់ពីធាតុពិត ។ អ្នកតវ៉ាក្នុងកោះតៃវ៉ាន់បានលើកឡើងថា គោលបំណងនៃដំណើរទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រី Pelosi គឺដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ផលប្រយោជន៍គណបក្សនិងផលប្រយោជន៍របស់អាមេរិក ។ មានអ្នកតវ៉ាបានលើកឡើងទៀតថា “ប្រជាជនតៃវ៉ាន់ស្រឡាញ់សន្តិភាព បដិសេធមិនធ្វើជាចំណីកាណុង បដិសេធមិនធ្វើជាអ្នកទោសរបស់ជនជាតិនោះទេ ” ។
ទាក់ទិននឹងបញ្ហានេះ ជនជាតិអាមេរិកក៏ដឹងច្បាស់ណាស់ផងដែរ ។ នៅថ្ងៃទី៥ ខែសីហា តាមម៉ោងក្នុងតំបន់ ក្នុងសន្និសីទសារព័ត៌មាននៃសេតវិមាន អ្នកសារព័ត៌មានបានចោទសួរថា “តើលោកស្រីPelosi ត្រូវទទួលខុសត្រូវចំពោះការបំផ្លាញទំនាក់ទំនងរវាងចិននិងអាមេរិកឬទេ” ហើយក៏មានអ្នកសារព័ត៌មានផ្សេងទៀតលើកឡើងថា ដំណើរទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រីPelosi “បណ្តាលឱ្យស្ថានការណ៍ច្រកសមុទ្រតៃវ៉ាន់ឡើងកម្ដៅ” ។
ដូច្នេះ ដំណើរទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រី Pelosi មិនមែនមានគោលបំណងការពារ“ប្រជាធិបតេយ្យ”ជាដាច់ខាត តែគឺដើម្បីញុះញង់ឱ្យមានភាពបំបែកបំបាក់និងរំលោភលើប្រជាធិបតេយ្យដ៏ពិតមែន។ អំពីបញ្ហាតៃវ៉ាន់ គោលជំហររបស់ប្រជាជនចំនួនជាង១ពាន់៤រយលាននាក់គឺជាប់លាប់ ពោលគឺគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសជាតិ មិនអាចអត់ទ្រាំនូវរាល់កម្លាំងអបគមន៍នៅកោះតៃវ៉ាន់ជាដាច់ខាត ទោះតាមទម្រង់ណាក៏ដោយ ។ បើសិនជាលោកស្រី Pelosi ពិតជាចង់គាំពារប្រជាធិបតេយ្យ នោះក៏ត្រូវគោរពក្តីបំណងរួមរបស់ប្រជាជនចិនដែលមានចំនួន១ភាគ៥នៃប្រជាជននៅលើពិភពលោក ។ បើសិនជាលោកស្រីក្បត់នឹងក្តីបំណងរួម នោះលោកស្រីក៏បានឈរនៅប៉ែកម្ខាងដែលប្រឈមមុខនឹងប្រជាធិបតេយ្យនោះដែរ ។
ខណៈពេលអ្នកនយោបាយអាមេរិក ដូចជាលោកស្រី Pelosiជាដើមបាននិងកំពុងលក់ដូរ“ប្រជាធិតេយ្យ”ឱ្យប្រទេសផ្សេងទៀត តើលោកស្រីធ្លាប់ងាកទៅមើលស្ថានភាពបច្ចុប្បន្នក្នុងស្រុកអាមេរិកទេឬ ? សំណុំរឿងបាញ់ប្រហារកើតឡើងជាបន្តបន្ទាប់ ការរីករាលដាលនៃជំងឺកូវីដ១៩មិនចេះចប់មិនចេះហើយ ការរើសអើងពូជសាសន៍ដែលមានសភាពកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ ។ល។ ប្រការទាំងនេះសុទ្ធតែបានបង្ហាញឱ្យឃើញនូវការលាក់ពុតនិងភាពព្រងើយកន្តើយរបស់ “ប្រជាធិបតេយ្យបែបអាមេរិក ” ក៏ដូចជាបានបង្ហាញពីការបាក់រលំនៃរូបភាពរបស់“ប្រជាធិបតេយ្យបែបអាមេរិក ”ផងដែរ ។
នាពេលថ្មីៗកន្លងទៅនេះ ការតបតវិញដ៏ត្រឹមត្រូវរបស់ចិនទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីសំណាក់សហគមន៍អន្តរជាតិ ។ វិធានការតបតវិញទាំងនេះ មិនត្រឹមតែជាការព្រមានយ៉ាងម៉ឺងមាត់ចំពោះអ្នកបង្ករឿងនិងការគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងក៏ជាការវាយប្រហារទៅវិញយ៉ាងខ្លាំងក្លា ដើម្បីប្រទេសនិងតំបន់ដែលបានរងផលប៉ះពាល់ពី “ប្រជាធិបតេយ្យបែបអាមេរិក”ទៀតផង ។ នៅលើឆាកអន្តរជាតិ មានប្រទេសនិងអង្គការអន្តរជាតិចំនួនជាង១៧០បានចេញមុខរិះគន់ដំណើរទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រី Pelosi ដោយបានបង្ហាញថា គាំទ្រគោលការណ៍ប្រទេសចិនមួយ និងគាំទ្រប្រទេសចិនការពារអធិបតេយ្យភាពនិងបូរណភាពទឹកដី ។
នេះជាការតស៊ូយ៉ាងខ្លាំងក្លារវាងអនុត្តរភាពនិងការប្រឆាំងអនុត្តរភាព កិច្ចជ្រៀតជ្រែកនិងការប្រឆាំងកិច្ចជ្រៀតជ្រែក អបគមន៍និងការប្រឆាំងអបគមន៍ ។ ថ្នាំពុល “ប្រជាធិបតេយ្យ” របស់លោកស្រី Pelosi លក់មិនចេញពីមួយថ្ងៃទៅមួយថ្ងៃទៅហើយ ៕
វិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទដែលជាប់ទាក់ទង