**ឥណ្ឌារារាំងការប៉ុនប៉ងជ្រៀតចូល ដោយភេរវករ**គណបក្ស​សាធារណរដ្ឋ​របស់​​អាមេរិក​បាន​បន្ទោស​លោក Biden ចំពោះ​ការ​ដក​ខ្លួន​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ដ៏​ច្របូកច្របល់**រដ្ឋអាហ្វ្រិកព្រមានប្រឆាំងនឹងការឈ្លានពានរដ្ឋអាហ្វ្រិកព្រមានប្រឆាំងនឹងការឈ្លានពាន**ទីភ្នាក់ងារសារព័ត៌មានឥណ្ឌាប្តឹងក្រុមហ៊ុន Netflix ដែលពិពណ៌នាអំពីការប្លន់យន្តហោះឥណ្ឌាកាលពីឆ្នាំ១៩៩៩ ដោយពួកភេរវករ**គ្រឿង​សឹក​អ៊ុយក្រែន​ដែល​ផលិត​ដោយ​សហរដ្ឋ​អាមេរិក​បន្ថែម​ទៀត​ត្រូវ​បាន​បំផ្លាញ**សហភាពអឺរ៉ុបកំពុងប្រឈមមុខនឹងបញ្ហាដែលមានស្រាប់**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតថ្លែងអំណរគុណចំពោះ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ដែលបានចូលរួមនូវថវិកា ៥លានរៀល ក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតថ្លែងអំណរគុណចំពោះ ឯកឧត្តម មាន ចាន់យ៉ាដា ដែលបានចូលរួមនូវថវិកា ១០លានរៀល ក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”**អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ និងផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៣**សហគ្រិនខ្មែរ រៀបចំ “ទិវាកសាងបណ្តាញប្រព័ន្ធអេកូឡូស៊ី” ដើម្បីពង្រឹងទំនាក់ទំនង និងការគាំទ្រសម្រាប់អាជីវកម្មក្នុងស្រុក**ប្រធានាធិបតីចិន និងប្រធានាធិតបីរុស្សី ផ្ញើលិខិតអបអរ លោក គីម ជុងអ៊ុន ក្នុងឱកាសខួបនៃការបង្កើតប្រទេសកូរ៉េខាងជើង**ចិន​ អះអាង​ថា​ ​ទំនាក់ទំនង​ជាមួយ​ហ្វីលីពីន កំពុងនៅ​ផ្លូវ​បំបែកដោយជម្លោះសមុទ្រ​ចិន​ខាង​ត្បូង**ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានប្រមាណ ៥៥លានដុល្លារ ដើម្បីគាំទ្រដល់គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយក្នុងរាជធានីភ្នំពេញ**លោក ពូទីន នឹងពិភាក្សាអំពីសន្តិភាពអ៊ុយក្រែនជាមួយទីប្រឹក្សាសន្តិសុខជាតិរបស់នាយករដ្ឋមន្ត្រីឥណ្ឌា**ប្រធានាធិបតីអាល់ហ្សេរី ឈ្នះក្នុងការបបោះឆ្នោត សម្រាប់អាណត្តិទីពីរ**លោក Trump បង្ហាញផែនការដើម្បីបញ្ឈប់ការដកប្រាក់ដុល្លារ**សំណើ និងសំណូមពរ ចំនួន ១៦ករណី ត្រូវបានពលរដ្ឋ ស្នើឡើង នៅក្នុងវេទិកាសាធារណៈ ដែលបានរៀបចំ នៅឃុំល្វាលើ ស្រុកចំការលើ**ឯកឧត្តម មាន ចាន់យ៉ាដា៖ ជាពេលវេលាដ៏មានតម្លៃ ដែលខ្មែរគ្រប់មជ្ឈដ្ឋានសង្គម គប្បីសាមគ្គី ភ្ញាក់រលឹក និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ឲ្យបានផុលផុស និងស្មោះស្ម័គ្របំផុត**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតថ្លែងអំណរគុណចំពោះ ឯកឧត្តម សរ សុពុត្រា ដែលបានចូលរួមនូវថវិកា ១០លានរៀល ក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើលិខិតថ្លែងអំណរគុណចំពោះ ឯកឧត្តម សួស ប្រាថ្នា ដែលបានចូលរួមនូវថវិកា ១០លានរៀល ក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”

រដ្ឋបាលខេត្តបាត់ដំបង បង្ហាញពីវឌ្ឍនៈភាពការសាងសង់ និងជួសជុលផ្លូវថ្នល់ក្នុងក្រុងបាត់ដំបង

ភ្នំពេញ៖ បន្ទាប់ពីឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញបើកការដ្ឋានជួសជុល និងសាងសង់ផ្លូវចំនួន០៦ខ្សែ និងជួសជុលផ្លូវសំបុកមាន់ក្នុងក្រុងបាត់ដំបង កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ សមិទ្ធផលផ្លូវក្នុងក្រុងបាត់ដំបងចាប់ផ្ដើមចេញរូបរាងជាបណ្ដើរៗបន្ទាប់ពីធ្វើការជួសជុលនិងសាងសង់រួច ជាក់ស្ដែងសម្រាប់កំណាត់ផ្លូវលេខ ៥២៦ដែលមានទីតាំងចាប់ពីសួនព្រែកមហាទេព ដល់ផ្លូវលេខ៥១៥(ផ្លូវទៅវត្តពោធិ៍វង្ស) ដែលមានប្រវែង១,១៦៥ម៉ែត្រ ទទឹង១០ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូ DBST ស្ថិតក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ត្រូវបានសម្រេចជាស្ថាពរ និងកំពុងដាក់ឱ្យបងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ឬដឹកជញ្ជូនផងដែរ ។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ធ្លាប់បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងបាត់ដំបងទាំងអស់ សុំមេត្តាអធ្យាស្រ័យ និងមានការអត់ធ្មត់ចំពោះការកសាងផ្លូវក្នុងក្រុងមួយចំនួន ដោយសាររដ្ឋបាលខេត្តត្រូវទុកពេលវេលាឱ្យគម្រោងគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ ក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការស្ថាបនាប្រព័ន្ធលូរំដោះទឹកកខ្វក់រួចរាល់សិន ទើបរដ្ឋបាលខេត្តបាត់ដំបងនឹងធ្វើការជួសជុល ឬសាងសង់ផ្លូវដែលរងការខូចខាតក្នុងក្រុងជាបន្តបន្ទាប់ទៀត ដើម្បីជៀសវាងកុំឱ្យធ្វើផ្លូវហើយរួចធ្វើលូតាមក្រោយ ធ្វើឱ្យខាតបង់ពេលវេលា និងចំណាយថវិកាច្រើនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង