**អាជ្ញាធរជាតិអប្សរា រៀបចំពិធីសាសនារួមទាំងពិធីរាប់បាត្រព្រះសង្ឈ១៣០អង្គ ក្នុងឱកាសប្រារព្ធខួប៣០ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា**អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte ស្នើទៅកាន់តុលាការកំពូល ឱ្យលុបចោលការចោទប្រកាន់ ដកតំណែងរបស់លោកស្រី**ពលរដ្ឋ និងពលករកម្ពុជានៅជប៉ុន ប្រកាសពហិការប្រឆាំងនឹងគម្រោងបាតុកម្មនៅកូរ៉េដែលជាផែនការរបស់ក្រុមជ្រុលនិយម**រាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តនូវស្តង់ដារប្រេងឥន្ទនៈប្រភេទ៥ (EURO 5)**បទវិភាគ៖សហគ្រាសឯកជនរបស់ចិននឹងបន្តបំពេញបន្ថែមស្ថិរភាពក្នុងខែ្សសង្វាក់សកលលោក និងនាំមកនូវកាលានុវត្តថ្មី**មហិច្ឆតារបស់អារ៉ាប៊ីសាអូឌីត ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបរវាងអាមេរិក និងរុស្ស៊ី**សកម្មភាពចាក់បញ្ចាំងភាពយន្ត«Ne Zha 2»ប្រារព្ធនៅទីក្រុងញូវយ៉ក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា សិក្សា វាយតម្លៃ និងកំណត់លក្ខខណ្ឌក្នុងការដាក់ជួលអចិន្ត្រៃយ៍លើដីទំនេររបស់រដ្ឋទំហំ ១៦,៩៥ហិកតា ជូនក្រុមហ៊ុន ស៊ីន សាន ដុង អិនធើណេសិនណល អ៊ិនវេសម៉ិន ឯ.ក**ឯកឧត្តម អ៊ូច ភា អញ្ជើញ​ធ្វើបទបង្ហាញ​គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់មន្រ្តីរាជការនៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន**ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាដាហ្កាស្កា ចុះ MOU ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ**ឧទ្ធម្ភាគចក្រទ័ពជើងទឹកចិន ហោះចម្ងាយត្រឹម៣ម៉ែត្រ ពីយន្តហោះល្បាតហ្វីលីពីន ក្នុងសមុទ្ទចិនខាងត្បូង បណ្តាលឱ្យមានការប្រឈមមុខដាក់គ្នាយ៉ាងតានតឹង**ត្រីបាឡែនជាង ១៥០ក្បាល ជាប់កកកុញនៅលើឆ្នេរដាច់ស្រយាល មួយក្នុងរដ្ឋតាស្មានី នៃប្រទេសអូស្ត្រាលី**វៀតណាម អនុម័តសេចក្តីសម្រេចស្តីពី ការរុះរើស្ថាប័នរដ្ឋាភិបាល ដើម្បីកាត់បន្ថយរចនាសម្ព័ន្ធគណៈរដ្ឋមន្ត្រី របស់ខ្លួន**ចិន ជំរុញឱ្យរដ្ឋាភិបាលថៃ រក្សាគោលនយោបាយរបស់ខ្លួន ក្នុងការកាត់ផ្តាច់អគ្គិសនី ថាមពល និងអ៊ីនធឺណិត ឆ្លងកាត់ព្រំដែនមីយ៉ាន់ម៉ា**ប្រធានាធិបតី Putin៖ លោកខាងលិច គួរចាប់ផ្តើមជួសជុលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រេងឆៅ ដែលបំផ្លិចបំផ្លាញដោយអ៊ុយក្រែន**ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជប៉ុន ៖ បុរសម្នាក់ ដែលបានប៉ុនប៉ងធ្វើឃាត លោក Fumio Kishida ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ១០ឆ្នាំ**អ៊ីស្រាអែល​អនុញ្ញាត​ឲ្យ​ឧបករណ៍​ធុន​ធ្ងន់​ចូល​តំបន់​ហ្គាហ្សា**រដ្ឋមន្រ្តីសុខាភិបាល «ត្រូវបង្កើនសារអប់រំសុខភាពផលប៉ះពាល់ ហាមឃាត់ការផ្សាយ និងអនុវត្តវិធានការហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅទីកន្លែងសាធារណៈ»**វិមានក្រឹមឡាំង៖ លោក ពូទីន ត្រៀមខ្លួនជួបពិភាក្សាជាមួយលោក Zelensky**មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ណែនាំឱ្យអាជីវករ​ និងប្រជាកសិករ រក្សាវប្បធម៌សន្ទនា ជៀសវាងការផុសឡាយក្នុងបណ្តាញសង្គម នាំឱ្យបាត់បង់តម្លៃ​ និងមានផលប៉ះពាល់ដល់សង្គម​

ឯកឧត្តម វេង សាខុន អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពី ” ការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន”

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ក្រសួងកសិកម្មបានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពី ” ការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន” រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ព្រមជាមួយឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីជំនាញមួយចំនួនទៀតក៏បានអញ្ជើញចូលរួមជាសាក្សីផងដែរ។

ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងអំណរគុណជូនចំពោះលោកនាយកមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center ចំពោះកិច្ចខិតខំប្រឹងប្រែង សហ ការជាមួយអគ្គនាយកដ្ឋានកសិកម្មក្នុងការជំរុញ លើកទឹកចិត្ត និងគាំទ្រផលិតផលកសិកម្មថ្មីមួយទៀតគឺការបើកទីផ្សារទឹកមាត់ត្រចៀកកាំកម្ពុជាឲ្យនាំចេញទៅកាន់ទីផ្សារចិននាពេលអនាគតដ៏ខ្លី។

ឯកឧត្តម បានវាយតម្លៃខ្ពស់លើលទ្ធផលនៃការខិតខំប្រឹង ប្រែងរបស់ភាគីទាំងពីរ ដែលឈានមកដល់ការចុះហត្ថលេខាលើឯកសារ MOU នាពេលនេះ។

ឯកឧត្តមបានលើកឡើងថាទឹកមាត់ត្រចៀកកម្មកម្ពុជាកន្លងមកផលិតសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងមានការនាំចេញក្នុងបរិមាណតិចតូច និងក្រៅ ផ្លូវការ។ ឯកសារ MOU ដែលនឹងចុះហត្ថលេខានៅពេលបន្តិចទៀតនេះនឹងជួយបើកទីផ្សារចិនដែលជាទីសារធំជាងគេឲ្យទទួលយកផលិតផលមួយនេះជាផ្លូវការ ធានាបាននូវស្តង់ដាផលិត គុណភាពផលិតផល និងសុវត្ថិភាពសម្រាប់សុខភាពសាធារណ: ឆ្លើយតបបានតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យនៃអគ្គនាយកដ្ឋានគយចិន។ ផលិតផលមានទីផ្សារ ឯកឧត្តមបញ្ជាក់បន្ថែមថាផលិតកម្មទឹកមាត់ត្រចៀកកាំ (ការចិញ្ចឹម) ការប្រមូលផល ការកែច្នៃ ក៏នឹងត្រូវបានលើកកម្ពស់ ឆ្លើយតបបានតាមសេចក្តីត្រូវការទីសារចិន តាមរយ:ការលើកកម្ពស់គុណភាពផលិត និងកែច្នៃ ស្រមតាមមតិរបស់លោកប្រធានមជ្ឈមណ្ឌលបានលើកឡើងថាមជ្ឈមណ្ឌលនឹងបង្កើតរោងចក្រកែច្នៃទឹកមាត់ត្រចៀកកាំនៅកម្ពុជានាពេលអានគតដ៏ខ្លី។

ឯកឧត្តមរដ្ឋមន្ដ្រីបានសាទរ និងបង្ហាញឆន្ទ:គាំទ្រលើដំណើរការនៃការអនុវត្តខ្លឹមសារ MOU របស់ភាគីទាំងពីរ រួមជាមួយភាគីពាក់ព័ន្ធក្នុងនោះក៏មានអ្នកចិញ្ចឹមផងដែរ។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ដ្រីបានអំពាវនាវដល់អ្នកចិញ្ចឹមត្រចៀកកាំសូមអញ្ជើញមកទាក់ទងអគ្គនាយកដ្ឋានកសិកម្មដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែមតាមរយ:លោកកែ មុន្ធិវុធ ប្រធានាយកដ្ឋាអនាម័យ និងភូតគាមអនាម័យទូរស័ព្ទ ០១២ ៤២៥៥៥៨។

យោងលើរបាយការណ៍របស់អគ្គនាយកដ្ឋានកិសកម្ម បានឲ្យដឹងថាតាមស្ថិតិ របស់រដ្ឋបាលព្រៃឈើក្នុងឆ្នាំ២០២០ នៅទូទាំងប្រទេសមាន ផ្ទះត្រចៀកកាំចំនួន ៨៧២ ផ្ទះ និងអាចផ្តល់ផលចន្លោះពី១តោន-១,៥តោន/ខែ។ សំបុកត្រចៀកកាំ ទើបប្រមូល មានតម្លៃចាប់ពី៧០០-៩០០ដុល្លារ /គក្រ និងសំបុក ត្រចៀកកាំដែល អាច បរិភោគបាន មានតម្លៃ ចាប់ពី ១ ៥០០-២ ០០០ដុល្លារ/គក្រ។

កាលពីថ្ងៃ ទី២២ ខែមិថុនា ឆ្នាំ២០២២ អគ្គនាយកដ្ឋានកសិកម្ម បាន ទទួល ជួប ពិភាក្សា ការងារ ជា មួយមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center ដែលជា តំណាង មជ្ឈមណ្ឌល ពាណិជ្ជកម្ម កម្ពុជាប្រចាំទីក្រុង Xiamen នៃខេត្ត Fujian។មជ្ឈមណ្ឌលនេះ កំពុង សហការ ជាមួយក្រុមហ៊ុន Southeast Yandu (Xiamen) Industrial Development Co., Ltd រៀបចំផែន ការ វិនិយោគ ក្នុង ការកសាង ហេដ្ឋា រចនា សម្ព័ន្ធ ប្រមូលទិញ និងកែច្នៃ សំបុកត្រចៀកកាំនៅកម្ពុជាដើម្បីនាំចេញទៅប្រទេសចិន និងមាន បំណង ផ្តល់ កិច្ច សហការ ជួយ កម្ពុជា ក្នុង ការរៀបចំ ឯកសារចរចាបើកទីផ្សារនេះ រួមទាំងធ្វើជាអន្ធការី សម្របសម្រួលការងារ នេះ ជា មួយ GACC ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង