នាយឧត្តមសេនីយ៍ សេង ផល្លី ចុះត្រួតពិនិត្យសាលានគរបាលជាតិភូមិភាគ២ ត្រៀមទទួលស្វាគមន៍វត្ដមានដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នៅព្រឹកថ្ងៃ ទី៧ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញចុះត្រួតពិនិត្យសាលានគរបាលជាតិភូមិភាគ២ ដើម្បីត្រៀមទទួលស្វាគមន៍វត្ដមានដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញមកសំណេះសំណាលនិងសួរសុខទុក្ខសិស្សនគរបាលវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ ដែលកំពុងសិក្សា បើកការដ្ឋានស្ថាបនាផ្លូវបេតុងនិងប្រព័ន្ធលូបង្ហូរទឹក និងបញ្ចុះបឋមសិលាកសាងអគារសិក្សានិងអគារស្នាក់នៅ នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម។