**ក្រសួងសុខាភិបាល ចេញសេចក្ដីជូនដំណឹងស្ដីពី ការហាមឃាត់ការចែកចាយ លក់ ឬទទួលទានស្រាថ្នាំចំនួន ៣ ប្រភេទ ដោយមានផ្ទុកសារធាតុ SILDENAFIL**វិធីសាស្រ្ត ការពារខ្លួនអ្នកពីការឆបោកបន្លំយកគណនី WhatsApp និង Telegram**រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះជួបសំណេះសំណាល និងសួរសុខទុក្ខមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង**សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់ឱ្យចូលនិវត្តន៍មន្ត្រីនគរបាលជាតិ ចំនួន ២០រូប**រដ្ឋមន្ត្រីក្រសួងការងារ ណែនាំឱ្យនិស្សិតជ័យលាភីទាំង ១៧ រូបដែលទៅសិក្សានៅឆែក និងអាល្លឺម៉ង់ធ្វើជាទូតសុឆន្ទៈរបស់កម្ពុជាទៅកាន់បរទេស**តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ទទួលអំណោយពីសប្បុរសជនផ្តល់ជូនកងកម្លាំងដែលកំពុងបំពេញបេសកកម្មការពារ ទប់ស្កាត់ និងបង្ក្រាបការទន្ទ្រានយកដីព្រៃឈើក្នុងភូមិសាស្ត្រទទួលខុសត្រូវ**គណបក្សខ្មែរតែមួយ ចេញញត្តិគាំទ្រសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើការអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខណ្ឌនៃតំបន់ ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម**ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ធ្វើបឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដោយបានផ្តល់សារគន្លឹះ ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម អំពីកត្តាកំណត់ភាពជោគជ័យក្នុងការដឹកនាំអង្គភាព នៅតាមមូលដ្ឋានសុខាភិបាល**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤**ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបង្ការបញ្ហាសុខភាពបណ្តាលមកពីការបរិភោគផ្សិតពុល**ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញចេញដំណើរទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ**រដ្ឋមន្រ្តីបរិស្ថាន ប្រគេនកូនត្នោតចំនួន១៥០០ដើម ដល់ព្រះគ្រូបណ្ឌិត គូ សុភាព យកទៅដាំក្នុងយុទ្ធនាការ «ពន្លកបៃតង»**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព ក្រុមការងារចំនួន២ ចំណុះឱ្យគណៈបញ្ជាការដឹកនាំយុទ្ធនាការក្រសួងយុត្តិធម៌**រដ្ឋមន្ត្រីបរិស្ថាន៖ កម្ពុជាត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធក្នុងការថែទាំសុខភាពសមុទ្រ**សម្តេចតេជោ មានបំណងចង់ទៅឈរ នៅតំបន់កន្ទុយនាគ ដែលជាចំណុចប្រសព្វគ្នា នៃព្រំដែនកម្ពុជា ឡាវ និងវៀតណាម**សម្តេចតេជោ បបួលលោក ជេម សុខ ស្បថចំពោះសម្តីដែលបានលើកឡើងថា តំបន់អភិវឌ្ឍន៍ត្រីកោណ CLV ផ្តួចផ្តើមគំនិតដោយវៀតណាម**រដ្ឋសភាជាតិ ចេញញត្តិគាំទ្រ សារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន លើការអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខណ្ឌនៃតំបន់ ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)**ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី អញ្ជើញចូលរួមសន្និសីទពិភពលោកស្តីអំពីអេដស៍ឆ្នាំ២០២៤ នៅក្រុងមុយនិច**ក្រសួងប្រៃសណីយ៍ ណែនាំពីវិធានការបង្ការឧបាយកលបោកបញ្ឆោតដោយប្រើប្រាស់ ព្រឹត្តិការណ៍ពាក់ព័ន្ធនឹងភាពជាប់គាំងនៃប្រព័ន្ធប្រតិបត្តិការ Microsoft Windows**អភិបាលខេត្តមណ្ឌលគិរី៖ ការដាំដើមឈើពិតជាមានសារៈប្រយោជន៍ណាស់ សូមប្រជាពលរដ្ឋទាំងអស់គ្នា សូមចូលរួមដាំដុះកូនឈើ រក្សាការពារ និងស្រឡាញ់ព្រៃឈើ

ឯកឧត្តម ហ៊ុន ម៉ាណែត៖ យើងត្រូវមានមោទកភាពចំពោះទម្រង់សិល្បៈដែលខ្លួនយើងមាន និងឱ្យតម្លៃអ្វីដែលយើងបានខិតខំបង្កើត និងកសាង

ភ្នំពេញ៖ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានមានប្រសាសន៍ថា យើងត្រូវមានមោទកភាពចំពោះទម្រង់សិល្បៈដែលខ្លួនយើងមាន និងឱ្យតម្លៃអ្វីដែលយើងបានខិតខំបង្កើត និងកសាងបាន។

ឧត្តមសេនីយ៍ឯក បានមានប្រសាសន៍បែបនេះ ក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំសិល្បៈ សិល្បករ សិល្បការិនី នៃសិល្បៈទាំង ៧ ទម្រង់នៅរាជធានីភ្នំពេញ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នេះ។

ឯកឧត្តម បន្តថា ជារួម តម្លៃរបស់សិល្បៈវប្បធម៌មានទិដ្ឋភាព ០៤ សំខាន់ៗដែលបំពេញឱ្យគ្នាទៅវិញទៅមកគឺ៖ (១). សោភ័ណភាព ដែលសំដៅលើទឹកដៃគំនិតច្នៃប្រឌិត និងទេពកោសល្យរបស់សិល្បករ កវីនិពន្ធ (២). ខ្លឹមសារ ដែល សំដៅលើអត្ថន័យគុណធម៌ សីលធម៌ គតិធម៌ និងឧត្តមគតិដែលមានមូលដ្ឋានក្នុងព្រលឹង និងអត្តសញ្ញាណជាតិ (៣). ការបង្ហាញ ដែលសំដៅលើការបង្ហាញអត្តសញ្ញាណមួយដែលពិតប្រាកដ និងមានប្រវត្តិសាវតារត្រឹមត្រូវ (៤). ចំណង់ចំណូលចិត្ត ដែលសំដៅទៅដល់ការទាក់ទាញប្រជាប្រិយភាព និងការគាំទ្រពីមហាជន។

ឯកឧត្តមបន្ថែមថា នៅក្នុងរបត់សាកលភាវូបនីយកម្មដូចពេលបច្ចុប្បន្ន តែងមានការផ្សារភ្ជាប់គ្នា និងការចែករំលែកគ្នាទៅវិញទៅមក ដែលធ្វើឱ្យមានទាំងការអភិរក្សវប្បធម៌ និងការអភិវឌ្ឍវប្បធម៌។ ដូចនេះ យើងមិនអាចនៅស្ងៀមនឹងថ្កល់នោះទេ គឺយើងត្រូវតែធ្វើដំណើរទៅមុខស្របជាមួយនឹងការវិវឌ្ឍនៃសង្គមជាតិ និងដោយចាំបាច់ត្រូវថែរក្សាជានិច្ចនូវអត្តសញ្ញាណវប្បធម៌របស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនផងដែរ ជាអាទិ៍ (១). សាសនា (២). ភាសា (៣). តួអក្សរខ្មែរ (៤). អក្សរសិល្ប៍ និង (៥). ទំនៀមទម្លាប់ ដែលយើងត្រូវបន្តថែរក្សាកុំឱ្យមានការបាត់បង់ ទោះបីស្ថិតនៅក្នុងការអភិវឌ្ឍយ៉ាងណាក៏ដោយ។ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់ឱកាស និងសិទ្ធសេរីភាពដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសិល្បករ សិល្បការិនីគ្រប់ទម្រង់ ក្នុងការអភិវឌ្ឍសមត្ថភាព ចំណេះដឹង និងបទពិសោធន៍តាមរយៈការចេញទៅសិក្សានៅបរទេស និងការចេញទៅសម្តែងនៅតាមបណ្តាប្រទេសនានាជាច្រើនលើសកលលោក ជាដើម។ ជាមួយនេះ រាជរដ្ឋាភិបាលក៏បានរៀបចំកសាងបរិស្ថានអនុគ្រោះទាំងឡាយ ដែលរួមទាំងមូលដ្ឋានបទដ្ឋានគតិយុត្តក្នុងវិស័យសិល្បៈវប្បធម៌ ដើម្បីធ្វើយ៉ាងណាបង្កលក្ខណៈ និងលើកទឹកចិត្តឱ្យមានការអភិវឌ្ឍរីកចម្រើន តាមរយៈការធានានូវសិទ្ធិសេរីភាពរបស់សិល្បករ សិល្បការិនីក្នុងការផលិត និងបង្កើតច្នៃប្រឌិតស្នាដៃថ្មីៗឱ្យកាន់តែមានភាពទាក់ទាញ និងរស់រវើកប្រសើរឡើង។ ក្នុងន័យនេះ កូនខ្មែរគ្រប់ជំនាន់តទៅមុខ មានតួនាទី និងភារកិច្ចសំខាន់ដើម្បីបន្តថែរក្សា និងអភិរក្សកេរដំណែលសិល្បៈវប្បធម៌ពីដូនតាយើង ហើយក៏ត្រូវខិតខំរិះរកច្នៃប្រឌិតអភិវឌ្ឍស្នាដៃបន្ថែមទៀតឱ្យកានតែរីកចម្រើនលូតលាស់ឥតឈប់ឈរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ ជំនួយការ សាស្ត្រាចារ្យ សិល្បករ សិល្បការិនីទាំងអស់សម្រាប់ការរៀបចំពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីដ៏មានអត្ថន័យនេះ និងសូមអរគុណចំពោះវីរសិល្បករ សិល្បការិនី សាស្ត្រាចារ្យ កវីនិពន្ធ តន្ត្រីករ ពន្លកសិល្បករ សិល្បការិនីបន្តវេន និងតារាសម្តែងទាំងអស់ ដែលបានខិតខំថែរក្សាអភិវក្សកេរដំណែលសិល្បៈវប្បធម៌ខ្មែរ និងបានបន្តអភិវឌ្ឍស្នាដៃឱ្យបានកាន់តែខ្ពស់ឡើងទៅមុខបន្ថែមទៀត សំដៅចូលរួមចំណែកកសាងសង្គមជាតិមួយដែលប្រកបដោយភាពសុខដុមរមនា សុភមង្គល និងសុខសន្តិភាព៕

អត្ថបទដែលជាប់ទាក់ទង