រដ្ឋមន្រ្តីការបរទេសតួកគី អញ្ជើញមកកាន់កម្ពុជាដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម Mevlüt Çavuşoğlu រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋតួកគី បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញដោយសុវត្ថិភាព ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។