ឯកឧត្តម កេង សុម៉ារិទ្ធ ដឹកនាំក្រុមការងារចម្រុះ ចុះត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពនាវាមួយគ្រឿង ដែលត្រូវបានតុលាការរឹបអូសជាទ្រព្យសម្បត្តិរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចម្រុះ ដេីម្បីចុះត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពនាវាមួយគ្រឿង ដែលត្រូវបានតុលាការសម្រេចរឹបអូសជាទ្រព្យសម្បត្តិរដ្ឋ និងកំពុងរក្សាទុកនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ។

ការចុះបំពេញការងារនេះ ក៏មានការចូលរួមពីឯកឧត្តម អស់លោក ជាក្រុមការងារលេខាធិការដ្ឋាននៃគណ:កម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង, តំណាងសាលាដំបូង និងតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ, តំណាងមន្ត្រីគយ និង រដ្ឋាករ , តំណាង កំពង់ផែស័្វយត និងអ្នកពាក់ព័ន្ធ មួយចំនួនទៀត៕

