**លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ នៅខេត្តមណ្ឌលគិរី គណបក្សប្រជាជនទទួលបានទាំង១០៧សំឡេង**លទ្ធផលបណ្តោះអាសន្ន ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ នៅខេត្តឧត្តរមានជ័យ**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នាំយកអំណោយរបស់ឧបនាយករដ្ឋមន្រ្តី ស សុខា និងលោកជំទាវ ប្រគល់ជូនដល់កុមារកំព្រា វិសាខានៃក្តីសង្ឃឹម**ខេត្តបាត់ដំបង ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មានអង្គបោះឆ្នោត៨២៣នាក់ និងមាន១មណ្ឌល ១៣ការិយាល័យ ខណៈដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន**ក្រសួងការងារ ជូនដំណឹងស្តីពីវឌ្ឍនភាពនៃការអន្តរាគមន៍ជួយដល់ពលការិនីខ្មែរនៅអារ៉ាប៊ីសាអូឌីត ឱ្យបានវិលត្រលប់មកកម្ពុជាវិញ**លទ្ធផលបឋម នៃការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ខេត្ត​ ​ក្រុង​ ​ស្រុក នៅខេត្តព្រះសីហនុ​ គណបក្សប្រជាជន បានឈ្នះចំនួនអាសនៈដាច់ គ្រប់ក្រុមប្រឹក្សា​ខេត្ត​ ក្រុង ស្រុក របស់ខ្លួនទាំងស្រុង**អបអរសាទរព្រះរាជពិធីបុណ្យ “ច្រត់ព្រះនង្គ័ល”**ខេត្តរតនគិរី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅ ប្រកបដោយរលូនក្រោមកិច្ចការពារធានាបានសន្តិសុខ សណ្ដាប់ធ្នាប់ល្អ**ខេត្តសៀមរាប ការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ បានចាប់ដំណើរការតាមកាលកំណត់ប្រកបដោយភាពល្អប្រសើរ**ខេត្តស្វាយរៀង ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក អាណត្តិទី៤ ដែលមានអង្គបោះឆ្នោត៥១៨នាក់ មានមណ្ឌល និងការិយាល័យចំនួន៨**ខេត្តកំពង់ធំ ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ បានដំណើរការដោយរលូន និងមានសណ្តាប់ធ្នាប់ល្អ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនក្មេងទំនេីង០២នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត**ការផ្សងប្រផ្នូលក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លបង្ហាញថា ស្រូវ ពោត សណ្តែក នៅឆ្នាំនេះ នឹងបានភោគផលល្អ**ឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-សហរដ្ឋអាមេរិកលើកទី៣៦ នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក**ប្រធាន គ.ជ.ប៖ ដំណើរបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ គឺមានភាពល្អប្រសើរ**គិតត្រឹមម៉ោង៨និង៤៥នាទីព្រឹកនេះ ការិយាល័យបោះឆ្នោតទាំង៩ ក្នុងខេត្តកំពត ត្រូវបានបិទហើយ**ការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៤ បង្ហាញពីការលើកកម្ពស់ប្រជាធិបតេយ្យ សេរីពហុបក្ស**អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលជាសមាជិកពេញសិទ្ធ នៃសមាគមអន្តរជាតិ នៃអភិបាលក្រុងនិយាយភាសាបារាំង (AIMF)**អបអរសាទរទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ការអភិរក្សកេសរកូលព្រៃកម្ពុជា

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អញ្ជើញទស្សនកិច្ចនៅសាកលវិទ្យាល័យ Korea National Open University ក្នុងបំណងពិភាក្សាឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយជាមួយ សាស្រ្តាចារ្យសាកលវិទ្យាធិការ Dr. Songhwan KO

ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យ Korea National Open University ក្នុងបំណងធ្វើការពិភាក្សាឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយជាមួយ សាស្រ្តាចារ្យសាកលវិទ្យាធិការ Dr. Songhwan KO លើប្រធានបទស្តីពី “ការអភិវឌ្ឍធនធានមនុស្សតាមរយ:ការបណ្តុះបណ្តាលជំនាញវិស័យកសិកម្មដល់មន្រ្តី និស្សិត លោកគ្រូ អ្នកគ្រូ និងកសិករឆ្នើម” ដើម្បីបង្កើនចំណេះដឹង និងបទពិសោធន៍ក្នុងការ អនុវត្តជាក់ស្តែង” និងចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា (MOU) ត្រីភាគីរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សាកលវិទ្យាល័យ Korea National Open University និងក្រុមហ៊ុន Orient Group ។

មានប្រសាសន៍ទៅកាន់សាកលវិទ្យាធិការ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលកូរ៉េដែលបានជួយអភិវឌ្ឍប្រទេសកម្ពុជា រួមទាំងវិស័យកសិកម្មផងដែរ។ ជាក់ស្តែង គណ:ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញមកធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យនាថ្ងៃនេះ ក្នុងបំណងបង្កើតកិច្ចសហប្រតិបត្តការស្តីពី “ការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យកសិកម្ម”។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនសាកលវិទ្យាធិការដោយសង្ខេបអំពីសាវតានៃការអភិវឌ្ឍប្រទេសដោយចាប់ផ្តើមពីចំណុចសូន្យ ជាបន្ត បន្ទាប់ និងពីដំណាក់កាលមួយមកដំណាក់កាលមួយ កម្ពុជាបានដើរចេញពីប្រទេសក្រីក្រ អសន្តិសុខស្បៀង មកជាប្រទេសមានសន្តិភាព និងការអភិវឌ្ឍ ប្រទេសមានអធិរេកស្បៀង និងនាំចេញកសិផល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

បច្ចុប្បន្នកម្ពុជាជាប្រទេសផលិតស្បៀង មិនត្រឹមតែសម្រាប់ផ្គត់ផ្គង់បានគ្រប់គ្រាន់តាមតម្រូវការក្នុងស្រុក និងធានាបាននូវសន្តិសុខស្បៀងប៉ុណ្ណោះទេ ប៉ុន្តែជាប្រទេសផលិតស្បៀងសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារអន្តរជាតិមាន: ស្រូវ អង្ករ ដំឡូងមី ចេក ស្វាយ ស្វាយ ចន្ទី និងកៅស៊ូ។ល។ ដើម្បីឲ្យផលិតកម្មកសិកម្មកម្ពុជាកាន់តែមានសក្តានុពល លទ្ធភាព សមត្ថភាព និងការប្រកួតប្រជែងទីផ្សារនាំចេញដែលមាននិន្នាការកាន់តែកើនឡើងខ្ពស់។ ហេតុនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំចាប់យកវិស័យឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍កសិកម្ម ធ្វើជាដៃគូរយ:ពេលវែងសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម។ ជាក់ស្តែង ដំណើរទស្សន:កិច្ចនៅកូរ៉េនាពេលនេះ និងជា ពិសេសទស្សនកិច្ចនៅសាកលវិទ្យាល័យ Korea National Open University ព្រឹកនេះ គឺមានបំណងបង្កើតកិច្ចសហប្រតិបត្តការលើការបណ្តុះបណ្តាលធនធាន មនុស្សលើវិស័យកសិកម្ម ដើម្បីបង្កើនសមត្ថភាពផលិត បង្កើនផលិតភាពផលិតកម្ម ធានាបានទាំងបរិមាណ គុណភាព និងសុវត្ថិភាព ពង្រឹង និងពង្រីកខ្សែច្រវាក់ផលិតកម្ម តម្លៃបន្ថែម និងសមត្ថភាពប្រកួតប្រជែងទីផ្សារនាំចេញ។

លទ្ធផលដែលបានមកពីការខិតខំប្រឹងប្រែង សហការគ្នាបានល្អរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមហ៊ុន Orient Group និងសាកលវិទ្យាល័យ Korea International Open University ឈានទៅសម្រេចបាននូវការចុះហត្ថលេខាង លើឯកសារអនុស្សារណនៃការយោគយល់គ្នា (MOU) នាពេលនេះ។ លទ្ធផលនេះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ជូនចំពោះ ភាគីកូរ៉េ និងអ្នកពាក់ព័ន្ធ រួមទាំងរដ្ឋបាលព្រៃឈើ អគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មធ្វើឲ្យឯកសារ MOU នេះកើតចេញជារូបរាង្គ និងផ្លែផ្កាដែលយើងទទួលបានពេញទៅដោយមោទនភាពនាពេលនេះ។ ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថាការអនុវត្ត MOU នេះនឹងចាប់ផ្តើមអនុវត្តក្នុងពេលឆាប់ៗនេះ និងសូមឲ្យភាគីហត្ថលេក្ខីទទួលបានជោគជ័យ។

មានប្រសាសន៍នាឱកាសនេះដែរ សាកលវិទ្យាធិការ និង Dr. CHANG នាយកប្រតិបត្តិក្រុមហ៊ុន Orient Group បានសង្កត់ធ្ងន់ថានេះគឺជាឧបនិស្ស័យដែលបាននាំឲ្យយើងបានមកជួបគ្នា យល់យោគគ្នា មានទស្សននិស្ស័យដូចគ្នា និងសហការផ្តួចផ្តើមគំនិតបង្កើតកិច្ចសហប្រតិបត្តិការស្តីពីការបណ្តុះបណ្តាលធនធានមនុស្សនេះឡើង។ “ការអប់រំធ្វើឲ្យអ្នកក្រក្លាយជាអ្នកមាន ហើយការអប់រំប្រែក្លាយបុគ្គលម្នាក់ដែលអសមត្ថភាព ទៅជាបុគ្គលមានសមត្ថភាព មានទេពកោសល្ស ប៉ិនប្រសព្វ និងជាអ្នក ដឹកនាំ និងជាប្រទេសក្រីក្រ ក្លាយជាប្រទេសអភិវឌ្ឍដោយសារតែធនធានមនុស្សមានសមត្ថភាព” នេះជាការលើកឡើងរបស់ Dr. CHANG។ ហេតុផលនេះ ការបណ្តុះ បណ្តាលធនធានមនុស្សនឹងជួយអភិវឌ្ឍវិស័យមួយនេះមានការរីកចម្រើន តាមរយ:ការទទួលបាននូវមូលដ្ឋានគ្រឹះនៃការសិក្សាផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែងរបស់កសិករឆ្នើម មន្រ្តី និងលោកគ្រូ-អ្នកគ្រូ។ល។ ថ្ងៃនេះយើងបានចុះហត្ថលេខាលើឯកសារ MOU ព្រមគ្នា ហើយថ្ងៃស្អែកសង្ឃឹមយ៉ាងមុតមាំថាយើងនឹងនាំគ្នាដើរតាមទិសដៅមួយក្នុងឆន្ទ:ប្រាកដនិយមថានឹងទៅកាន់គោលដៅដែលយើងចង់បានគឺការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្មកម្ពុជានាពេលអនាគដ៏ខ្លី។

អត្ថបទដែលជាប់ទាក់ទង