កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់

គីនស្ហាសា៖ យោងតាមការចេញផ្សាយដោយសារព័ត៌មានចិន Xinhua នាថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងការធ្វើបច្ចុបន្នភាព គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានឱ្យដឹងថា អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់។
អ្នកជំងឺអេបូឡា ១៩២នាក់បានជាសះស្បើយ ខណៈដែល ៦០៩នាក់កំពុងទទួលការព្យាបាល។ ការរាលដាលជំងឺ នៅតែប្រមូលផ្តុំក្នុងបណ្តាខេត្តភាគខាងកើត ដូចជា Ituri, North Kivu និង South Kivu ជាទីដែលប្រតិបត្តិការឃ្លាំមើល ថែទាំសុខភាព និងការឆ្លើយតបកំពុងបន្ត។
តាមរដ្ឋាភិបាលកុងហ្គោ សមត្ថភាពឆ្លើយតបកំពុងត្រូវបានពង្រឹង តាមរយៈការដាក់ពង្រាយយានជំនិះ និងរថយន្តសង្គ្រោះបន្ទាន់ ការផ្គត់ផ្គង់ថ្នាំពេទ្យ និងឧបករណ៍ការពារផ្ទាល់ខ្លួន ក៏ដូចជាការពង្រឹងកិច្ចខិតខំប្រឹងប្រែងទំនាក់ទំនង និងសកម្មភាពក្នុងសហគមន៍៕

