**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន

ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់


ការ៉ាកាស៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី ២លើកដ៏ប្រល័យនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់ គិតត្រឹមថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ (ម៉ោងក្នុងតំបន់) ខណៈប្រធានាធិបតីស្ដីទី លោកស្រី Delcy Rodriguez បានប្រកាសពីពិធីកាន់ទុក្ខរយៈពេល៧ថ្ងៃសម្រាប់ជនរងគ្រោះ។

ក្ដីសង្ឃឹមក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិតបន្ថែមទៀត បានថយចុះកាលពីថ្ងៃពុធ ពោលគឺគម្រប់មួយសប្ដាហ៍នេះបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧,២ និង៧,៥រ៉ិចទ័រវាយប្រហារលើវ៉េណេស៊ុយអេឡា ដោយសម្លាប់មនុស្ស ២២៩៥នាក់ និងជាច្រើនពាន់នាក់កំពុងប្រឈមមុខនឹងការខ្វះខាតចំណីអាហារ។

ខណៈចំនួនអ្នកស្លាប់បន្តកើនឡើង ប្រធានាធិបតីស្ដីទី លោកស្រី Delcy Rodriguez បានប្រកាសកាន់ទុក្ខរយៈពេល៧ថ្ងៃ។ គ្រោះរញ្ជួយដីបានបណ្ដាលឱ្យអគារជាច្រើនបាក់រលំ ហើយទីក្រុង La Guaira ស្ថិតនៅភាគខាងជើងរដ្ឋធានីការ៉ាកាស បានរងគ្រោះធ្ងន់ធ្ងរខ្លាំងជាងគេ។

នៅក្នុងប្រតិបត្តិការជួយសង្រ្គោះ រឿងអស្ចារ្យមួយបានកើតឡើងដោយក្រុមអ្នកជួយសង្រ្គោះបានរកឃើញក្មេងប្រុសអាយុ ៣ឆ្នាំម្នាក់នៅរស់រានមានជីវិត កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ ៦ថ្ងៃក្រោយគ្រោះរញ្ជួយដីកើតឡើង។

ប៉ុន្តែក្រុមអ្នកជំនាញបានព្រមានថាជនរងគ្រោះដទៃទៀតដែលជាប់នៅក្រោមគំនរអគារបាក់រលំទំនងជាមានភាគរយតិចណាស់ថាអាចនៅមានជីវិតក្នុងរយៈពេល៧២ម៉ោង ក្រោយគ្រោះរញ្ជួយដី។

គួរបញ្ជាក់ថា បើតាមប្រធានរដ្ឋសភាជាតិវ៉េណេស៊ុយអេឡា លោក Jorge Rodriguez ចំនួនអ្នកស្លាប់គិតត្រឹមថ្ងៃពុធ បានកើនដល់ ២២៩៥នាក់ និងច្រើនជាង ១១០០០នាក់ រងរបួស ហើយមនុស្សជិត ១៣០០០នាក់បាត់បង់ផ្ទះសម្បែង។ ដោយឡែក អង្គការសហប្រជាជាតិបានវាយតម្លៃ ៥០ ០០០នាក់បាន និងកំពុងបាត់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង