អភិបាលខេត្តឧត្តរមានជ័យ អំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ

ឧត្តរមានជ័យ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ បានដឹកនាំសមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ចូលរួមរំលែកមរណទុក្ខ និងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅប្រគល់ជូនគ្រួសារសព លោក ខ្លឹប ស្រៀត ដែលបានទទួលមរណភាពក្នុងឧប្បត្តិហេតុផ្ទុះគ្រាប់បែកចង្កោម ក្នុងកំឡុងពេលកំពុងឆ្ការព្រៃនៅក្នុងចំការស្ថិតនៅសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
នោក្នុងឱកាសនោះ ឯកឧត្ដម មាន ចាន់យ៉ាដា បានធ្វើការអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ឬឆ្ការព្រៃចំការ។ ជាពិសេសកុំប៉ះពាល់ជាដាច់ខាត ប្រសិនបើប្រទះឃើញវត្ថុចម្លែកនិងត្រូវរាយការណ៍ជូនអាជ្ញាធរ ឬមន្ត្រីជំនាញស៊ីម៉ាក់ (CMAC) ភ្លាមៗ ដើម្បីជៀសវាងនូវការជួបគ្រោះថ្នាក់ដ៏សោកសៅបែបនេះជាបន្តទៀត៕

