តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើងជិត ៤ភាគរយវិញ បន្ទាប់ពីយោធាអាមេរិក បើកការវាយប្រហារថ្មីលើអ៉ីរ៉ង់

Reuters៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦ តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើងជិត ៤ភាគរយវិញ បន្ទាប់ពីយោធាអាមេរិក បើកការវាយប្រហារថ្មីលើអ៉ីរ៉ង់ ដែលនាំឱ្យក្តីសង្ឃឹមថាសហរដ្ឋអាមេរិក និងអ៉ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងសន្តិភាពបើកច្រកសមុទ្រ Hormuz ឡើងវិញ ត្រូវរលាយបាត់។
កាលពីដើមសប្តាហ៍ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះអស់ ៧ភាគរយទៅហើយ គឺមកនៅកម្រិតទាបបំផុត គិតចាប់តាំងពីថ្ងៃទី២០ ខែមេសា។ ប៉ុន្តែមកដល់ថ្ងៃអង្គារវាបានហក់ឡើងសារជាថ្មី ដោយមានតម្លៃ ៩៩.៥៨ដុល្លារក្នុងមួយបារ៉ែល ពោលគឺកើនឡើងវិញ ៣.៦ភាគរយ។
អ៉ីរ៉ង់ បានចោទប្រកាន់ថា សហរដ្ឋអាមេរិកបំពានបទឈប់បាញ់ តាមរយៈការវាយប្រហារដែលវ៉ាសីនតោន ហៅថាជាការការពារខ្លួន លើភាគខាងត្បូងប្រទេសអ៉ីរ៉ង់៕

