**ប្រជាជនអ៊ីរ៉ង់រាប់លាននាក់ ទៅកាន់បរិវេណទីលានអធិដ្ឋាន ក្នុងរដ្ឋធានីតេហេរ៉ង់ ដើម្បីចូលរួមក្នុងពិធីបុណ្យសពផ្លូវការរបស់អតីតមេដឹកនាំកំពូល លោក អាយ៉ាតូឡាស អាលី ខាមេណី**ព្រំដែនថៃ-ភូមា បាននិងកំពុងឡើងកម្ដៅខ្លាំងសាជាថ្មី បន្ទាប់ពីការវាយប្រហារគ្នាយ៉ាងស៊ីសាច់ហុតឈាមរវាងកងទ័ពរដ្ឋាភិបាលរបបសឹកភូមា និងក្រុមកងកម្លាំងចម្រុះប្រឆាំងរបបផ្ដាច់ការ**ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត**ឯកឧត្តម ខូយ រីដា បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងបង្ហាត់បង្រៀនដោយផ្ទាល់ នូវបច្ចេកទេសដាំ ថែទាំ និងតែងដើមឈើលម្អ តាមដងផ្លូវនានាក្នុងខេត្ត**លោក​គីម ជុងអ៊ុន បានចុះពិនិត្យមេីលការបាញ់សាកល្បងមីស៉ីលគ្រូសយុទ្ធសាស្ត្រ និងការវាយតម្លៃប្រព័ន្ធប្រឆាំងនាវា នាវាមុជទឹក និងការពារដែនអាកាស​ ចេញពីនាវាពិឃាតរបស់កងទ័ពជើងទឹក Kang Kon**ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !**ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ ការបង្កើតវេទិកាគ្រួសារត្រឹម ៥នាទីឡើងទៅក្នុងមួយថ្ងៃ អាចជួយបង្ការកូនចៅពីបញ្ហាគ្រឿងញៀនបានទាន់ពេលវេលា**អភិបាលខេត្តកោះកុង អញ្ជើញសំណេះសំណាល និងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋ ជាង១០០គ្រួសារ នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល**កម្ពុជានៅតែប្តេជ្ញាដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់**រុស្ស៉ីបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនរាប់សិបគ្រឿង នៅក្នុងទីក្រុង Saint Petersburg ខណៈស្ថានីយប្រេងឥន្ធនៈមួយកន្លែងរងការវាយប្រហារ**ឯកឧត្តម វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆមាសទី១ និងលើកទិសដៅការងារបន្ត និងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**‎ឯកឧត្តម អុឹម សិទ្ធីរ៉ា អញ្ជើញជាគណៈអធិបតី ក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល**លោក ហ្សេលេនស្គី៖ អ៊ុយក្រែននៅតែបន្តគ្រប់គ្រងទីក្រុង Kostiantynivka**ចិនបើកប្រតិបត្តិការល្បាតឆ្មាំសមុទ្រសាជាថ្មី នៅភាគខាងកើតកោះតៃវ៉ាន់**World Cup ៖ មាន់គកបារាំង ឡើងប៉ះម៉ារ៉ុក វគ្គ ៨ក្រុម ក្រោយទម្លាក់ប៉ារ៉ាហ្គាយ**វិចារណកថា៖ ដើមឈើមានសុខភាពល្អ ដីមានសុខភាពល្អ ភពផែនដីមានសុខភាពល្អ**ក្រុមការងារចុះមូលដ្ឋានឃុំដូង បង្ហាញសមិទ្ធផលការងារឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន

ទូតហុងគ្រី៖ កម្ពុជាមានចក្ខុវិស័យអភិវឌ្ឍន៍ច្បាស់លាស់ និងកំពុងដើរតួនាទីយ៉ាងសំខាន់នៅលើឆាកអន្តរជាតិ

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានអនុញ្ញាតជូន ឯកឧត្តម ទីប័រក៍ បាឡូឌី (Tibor BALOGHDI) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួប សម្តែងការគួរសម និងជម្រាបលាក្នុងឱកាសដែលឯកឧត្តម ត្រូវបានបញ្ចប់បេសកកម្មការទូតពីកម្ពុជាប្រកបដោយជោគជ័យ។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារក្នុងការបំពេញបេសកកម្មការទូតរបស់ឯកឧត្តម ទីប័រក៍ បាឡូឌី ដែលបានធ្វើឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរកាន់តែរឹងមាំរីកចម្រើនឡើង ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដោយបានផ្តល់ផលប្រយោជន៍ជូនពលរដ្ឋនិងប្រទេសជាតិទាំងសងខាង។

ចំណងមិត្តភាពកម្ពុជា-ហុងគ្រី គឺឈរលើភាពជាមិត្តភាពស្មោះត្រង់ ជឿជាក់ និងការយោគយល់គ្នា។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ទំនាក់ទំនងដ៏ល្អរវាងថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ ដែលមានរយៈពេល៧០ឆ្នាំមកនេះ ជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការពង្រឹងដល់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនផ្សេងទៀត រួមមាន កសិកម្ម ធនធានទឹក វិនិយោគ និងបច្ចេកវិទ្យា។

សម្តេចរដ្ឋសភាធិបតី ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងប្រជាជនហុងគ្រី ដែលតែងតែផ្តល់ការគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា ចាប់តាំងពីក្រោយឆ្នាំ១៩៧៩មក និងនៅគ្រប់កាលៈទេសៈដែលមានការលំបាក ដូចជាក្នុងអំឡុងពេលជំងឺរាតត្បាត កូវីដ-១៩ ជាដើម។

សម្តេចក៏បានអរគុណដល់ហុងគ្រី ដែលបានយកចិត្តទុកដាក់ និងផ្តល់សិទ្ធិរស់នៅ បំពេញការងារ និងសិក្សាដល់ពលរដ្ឋ និងនិស្សិតកម្ពុជាដូចពលរដ្ឋហុងគ្រីផងដែរ។

ឯកឧត្តម ទីប័រក៍ បាឡូឌី បានថ្លែងអំណរគុណជូនសម្តេចប្រធានរដ្ឋសភា ដែលតែងតែផ្តល់កិច្ចសហការ និងសម្របសម្រួលការងារជាប់ជាប្រចាំ ធ្វើឱ្យបេសកកម្មការទូតរបស់ឯកឧត្តមទទួលបានជោគជ័យ។

ឯកឧត្តមបានថ្លែងការកោតសរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងតួនាទីដ៏សំខាន់របស់កម្ពុជានៅលើឆាកអន្តរជាតិ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាមានចក្ខុវិស័យអភិវឌ្ឍន៍ច្បាស់លាស់ ហើយទំនាក់ទំនងកម្ពុជា-ហុងគ្រី ជាទំនាក់ទំនងដ៏ល្អមួយដែលពិបាករកបាន។ កម្ពុជាជាមិត្តល្អ និងជាដៃគូដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានសក្តានុពលខ្ពស់ មានសំឡេងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន និងជាស្ពានតភ្ជាប់យ៉ាងសំខាន់រវាងតំបន់អាស៊ីនិងអឺរ៉ុប។

ឯកឧត្តម ទីប័រក៍ បាឡូឌី បានបង្ហាញការពេញចិត្តចំពោះនិស្សិតកម្ពុជា ដែលបាននិងកំពុងសិក្សានៅប្រទេសហុងគ្រី ហើយចំនួននេះមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ព្រមទាំងបញ្ជាក់ថា ហុងគ្រីនៅតែបន្តការគាំទ្រលើការអភិវឌ្ឍធនធានមនុស្សនេះជូនកម្ពុជាបន្តទៀត។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានបំផុសគំនិតចង់ឱ្យមានការផ្លាស់ប្តូរនិស្សិតគ្នាទៅវិញទៅមកបន្ថែមទៀតរវាងប្រទេសទាំងពីរ ជាពិសេសការនាំនិស្សិតហុងគ្រីមកសិក្សានៅប្រទេសកម្ពុជាផងដែរ។

សូមជម្រាបថា កាលពីខែតុលា ឆ្នាំ២០២៥ កន្លងទៅសម្តេចប្រធានរដ្ឋសភាបានបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី។ នៅក្នុងឱកាសនោះ រដ្ឋសភានៃប្រទេសទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយគ្នា ទាំងកម្រិតរដ្ឋសភា និងអគ្គលេខាធិការដ្ឋាន ដើម្បីជំរុញការផ្លាស់ប្តូរព័ត៌មាន ទស្សនកិច្ច និងការគាំទ្រគ្នាទៅវិញទៅមកលើវិស័យជាច្រើនដែលជាផលប្រយោជន៍រួម ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ បច្ចេកវិទ្យា និងវប្បធម៌ជាដើម។

ហុងគ្រីគឺជាមិត្តល្អរបស់កម្ពុជា ដែលក្នុងនោះទំនុកចិត្តផ្នែកនយោបាយរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ទាំងថ្នាក់ដឹកនាំស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិត្រូវបានពង្រឹងពង្រីកកាន់តែល្អប្រសើរ និងរឹងមាំជាលំដាប់។សម្តេចបានបង្ហាញការកត់សម្គាល់ពីភាពរស់រាយរាក់ទាក់របស់ប្រជាជនហុងគ្រី ស្មារតីស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ ដូចគ្នានឹងបេសកកម្មដែលកម្ពុជាកំពុងធ្វើយ៉ាងសកម្មនាពេលបច្ចុប្បន្ន ដែលបានជំរុញធ្វើឱ្យប្រទេសទាំងពីរធ្វើបេសកកម្មធំៗរួមគ្នាជាច្រើន។

សម្តេចប្រធានរដ្ឋសភាបានសម្តែងនូវមោទនភាពថា បន្ទាប់ពីមានការចុះអនុស្សរណៈនៃការយោគយល់គ្នាមក រដ្ឋសភាប្រទេសទាំងពីរបានផ្លាស់ប្តូរដំណើរទស្សនកិច្ចជាបន្តបន្ទាប់ នៅក្នុងនោះអគ្គលេខាធិការដ្ឋានរដ្ឋសភាហុងគ្រី ក៏បានបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ ហើយសង្ឃឹមថាទំនាក់ទំនងដ៏ល្អនឹងត្រូវបានបន្តថែរក្សា ព្រមទាំងពង្រឹង និងពង្រីកបន្ថែមទៀតនាពេលអនាគត។

ជាទីបញ្ចប់សម្តេចប្រធានរដ្ឋសភា តាមរយៈវត្តមានរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត បានជំរុញ និងលើកទឹកចិត្តឱ្យហុងគ្រីមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ដូចជាលើការគ្រប់គ្រងធនធានទឹក និងកសិឧស្សាហកម្ម ជាដើម៕

អត្ថបទដែលជាប់ទាក់ទង