**កងទ័ពជើងទឹកចិន និងរុស្ស៊ី នឹងបើកធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំនៅក្នុងខែនេះ**ប្រជាជនអ៊ីរ៉ង់រាប់លាននាក់ ទៅកាន់បរិវេណទីលានអធិដ្ឋាន ក្នុងរដ្ឋធានីតេហេរ៉ង់ ដើម្បីចូលរួមក្នុងពិធីបុណ្យសពផ្លូវការរបស់អតីតមេដឹកនាំកំពូល លោក អាយ៉ាតូឡាស អាលី ខាមេណី**ព្រំដែនថៃ-ភូមា បាននិងកំពុងឡើងកម្ដៅខ្លាំងសាជាថ្មី បន្ទាប់ពីការវាយប្រហារគ្នាយ៉ាងស៊ីសាច់ហុតឈាមរវាងកងទ័ពរដ្ឋាភិបាលរបបសឹកភូមា និងក្រុមកងកម្លាំងចម្រុះប្រឆាំងរបបផ្ដាច់ការ**ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត**ឯកឧត្តម ខូយ រីដា បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងបង្ហាត់បង្រៀនដោយផ្ទាល់ នូវបច្ចេកទេសដាំ ថែទាំ និងតែងដើមឈើលម្អ តាមដងផ្លូវនានាក្នុងខេត្ត**លោក​គីម ជុងអ៊ុន បានចុះពិនិត្យមេីលការបាញ់សាកល្បងមីស៉ីលគ្រូសយុទ្ធសាស្ត្រ និងការវាយតម្លៃប្រព័ន្ធប្រឆាំងនាវា នាវាមុជទឹក និងការពារដែនអាកាស​ ចេញពីនាវាពិឃាតរបស់កងទ័ពជើងទឹក Kang Kon**ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !**ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ ការបង្កើតវេទិកាគ្រួសារត្រឹម ៥នាទីឡើងទៅក្នុងមួយថ្ងៃ អាចជួយបង្ការកូនចៅពីបញ្ហាគ្រឿងញៀនបានទាន់ពេលវេលា**អភិបាលខេត្តកោះកុង អញ្ជើញសំណេះសំណាល និងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋ ជាង១០០គ្រួសារ នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល**កម្ពុជានៅតែប្តេជ្ញាដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់**រុស្ស៉ីបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនរាប់សិបគ្រឿង នៅក្នុងទីក្រុង Saint Petersburg ខណៈស្ថានីយប្រេងឥន្ធនៈមួយកន្លែងរងការវាយប្រហារ**ឯកឧត្តម វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆមាសទី១ និងលើកទិសដៅការងារបន្ត និងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**‎ឯកឧត្តម អុឹម សិទ្ធីរ៉ា អញ្ជើញជាគណៈអធិបតី ក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល**លោក ហ្សេលេនស្គី៖ អ៊ុយក្រែននៅតែបន្តគ្រប់គ្រងទីក្រុង Kostiantynivka**ចិនបើកប្រតិបត្តិការល្បាតឆ្មាំសមុទ្រសាជាថ្មី នៅភាគខាងកើតកោះតៃវ៉ាន់**World Cup ៖ មាន់គកបារាំង ឡើងប៉ះម៉ារ៉ុក វគ្គ ៨ក្រុម ក្រោយទម្លាក់ប៉ារ៉ាហ្គាយ**វិចារណកថា៖ ដើមឈើមានសុខភាពល្អ ដីមានសុខភាពល្អ ភពផែនដីមានសុខភាពល្អ**ក្រុមការងារចុះមូលដ្ឋានឃុំដូង បង្ហាញសមិទ្ធផលការងារឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»

ប្រាសាទឃ្លាំង៖ សម្រស់នៃស្ថាបត្យកម្មភ្លោះ និងបណ្ណសារដ្ឋានរដ្ឋបាលសម័យអង្គរ


សៀមរាប៖ ស្ថិតនៅពីក្រោយប្រាសាទសួរព្រ័ត និងនៅប៉ែកខាងកើតនៃព្រះបរមរាជវាំង ប្រាសាទឃ្លាំង គឺជាសំណង់ថ្មភក់ភ្លោះដ៏ស្វាហាប់ ដែលឈរអមសងខាងផ្លូវឆ្ពោះទៅកាន់ទ្វារជ័យនៃក្រុងអង្គរធំ។

ប្រាសាទដ៏វិចិត្រទាំងពីរនេះ មានរូបរាងស្ទើរតែដូចគ្នាទាំងស្រុង បើទោះបីជាត្រូវបានកសាងឡើងក្នុងរជ្ជកាលខុសគ្នាក៏ដោយ៖ ប្រាសាទឃ្លាំងខាងជើង កសាងឡើងនៅចុងសតវត្សរ៍ទី១០ ដោយព្រះបាទជ័យវម៌ទី៥ ដែលដំបូងឡើយបានផ្តួចផ្តើមសាងក្នុងរាជ្យព្រះបាទរាជេន្ទ្រវម៌ទី២។ សំណង់នេះ ប្រហែលមានប្រក់ដំបូលធ្វើអំពីឈើ ប៉ុន្តែក្រោយមកត្រូវបានរុះរើ និងសាងសង់ជំនួសដោយថ្មភក់វិញយ៉ាងរឹងមាំ។

ប្រាសាទឃ្លាំងខាងត្បូង កសាងនៅដើមសតវត្សរ៍ទី១១ ដោយព្រះបាទសូរ្យវម៌ទី១ ដែលមានរូបរាងដូចទៅនឹងឃ្លាំងជើងដែរ ប៉ុន្តែមានទំហំតូចជាងបន្តិច។

គួររម្លឹកថា សំណង់ទាំងពីរនេះគឺជាដើមកំណើតនៃរចនាបថសិល្បៈសម័យអង្គរដ៏ល្បីល្បាញ គឺ “រចនាបថឃ្លាំង” ដែលមានឥទ្ធិពលទៅដល់ប្រាសាទល្បីៗផ្សេងទៀត ដូចជាប្រាសាទភិមានអាកាស និងប្រាសាទតាកែវ ជាដើម។

ក្រៅពីតម្លៃផ្នែកស្ថាបត្យកម្ម ប្រាសាទឃ្លាំងមិនមែនគ្រាន់តែជាសំណង់សាសនាធម្មតានោះទេ ប៉ុន្តែវាជា “បណ្ណសារដ្ឋានរដ្ឋបាល” ដ៏សំខាន់បំផុតមួយក្នុងសម័យអង្គរ តាមរយៈភស្តុតាងប្រវត្តិសាស្ត្រដែលបានចារឹកទុកនៅលើជញ្ជាំងថ្ម។

ទី១ គឺផែនទីដីធ្លីចារលើថ្ម (ប្រាសាទឃ្លាំងខាងជើង) នៅលើមេបង្អួចមួយ។ ជា “ផែនទីដីធ្លី” ឬប្លង់កម្មសិទ្ធិដីធ្លីបុរាណ ដែលមានអាយុកាលជាង១០០០ឆ្នាំ។ នេះជាភស្តុតាងដ៏កម្រ និងមានតម្លៃមហាសាល ដែលបង្ហាញថា ចក្រភពខ្មែរសម័យនោះ មានប្រព័ន្ធគ្រប់គ្រង ចុះបញ្ជី និងបែងចែកកម្មសិទ្ធិដីធ្លីរបស់រដ្ឋ និងប្រជារាស្ត្រយ៉ាងច្បាស់លាស់ និងមានលក្ខណៈវិទ្យាសាស្ត្ររួចទៅហើយ។

ទី២ ជាសិលាចារឹកពាក្យសម្បថនៃក្រុមតម្រួត (K. 292) ដែលបានចារនៅលើមេទ្វារនៃប្រាសាទឃ្លាំងខាងត្បូង។ គឺជាពាក្យសម្បថរបស់ក្រុមអ្នកកាន់កាប់កិច្ចការរដ្ឋបាល ឬមន្ត្រីរាជការក្នុងសាមន្តរាជ) ចំនួន ៤០០នាក់ មកពីបណ្តាតំបន់ចំណុះនានាជុំវិញចក្រភព។

ខ្លឹមសារសំខាន់នៃពាក្យសម្បថនោះ មានសេចក្តីថា «ក្រុមមន្ត្រីទាំងអស់ត្រូវស្បថថ្វាយជីវិត ចំពោះមុខព្រះភក្ត្ររបស់ ព្រះបាទសូរ្យវម៌ទី១ ដោយសន្យាថានឹងស្មោះត្រង់ ការពារព្រះមហាក្សត្រ ការពារទឹកដី មិនក្បត់រាជបល្ល័ង្ក និងបំពេញការងាររដ្ឋបាលដោយយុត្តិធម៌។ ប្រសិនបើជនណាក្បត់ ពាក្យសម្បថនោះនឹងធ្លាក់នរក ប៉ុន្តែបើស្មោះត្រង់នឹងទទួលបានបុណ្យកុសល និងការលើកតម្កើង ជាដើម»។

ភស្តុតាងទាំងផែនទីដីធ្លី និងសិលាចារឹកពាក្យសម្បថនៅប្រាសាទឃ្លាំង បានផ្តល់ព័ត៌មាន យ៉ាងច្បាស់ថា ក្នុងសម័យអង្គរ ចក្រភពខ្មែរមាន “ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលកណ្តាល” ដ៏មានឥទ្ធិពល និងមានរបៀបរៀបរយខ្ពស់បំផុត។ វាស្តែងឱ្យឃើញពីការបង្រួបបង្រួមជាតិ ការពង្រឹងអំណាចច្បាប់ និងការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងមន្ត្រីរាជការយ៉ាងតឹងរ៉ឹង ដែលជាគ្រឹះស្ថានដ៏រឹងមាំធ្វើឱ្យចក្រភពអង្គរឈានដល់ចំណុចកំពូលនៃភាពរុងរឿង៕

អត្ថបទដែលជាប់ទាក់ទង