**កងទ័ពជើងទឹកចិន និងរុស្ស៊ី នឹងបើកធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំនៅក្នុងខែនេះ**ប្រជាជនអ៊ីរ៉ង់រាប់លាននាក់ ទៅកាន់បរិវេណទីលានអធិដ្ឋាន ក្នុងរដ្ឋធានីតេហេរ៉ង់ ដើម្បីចូលរួមក្នុងពិធីបុណ្យសពផ្លូវការរបស់អតីតមេដឹកនាំកំពូល លោក អាយ៉ាតូឡាស អាលី ខាមេណី**ព្រំដែនថៃ-ភូមា បាននិងកំពុងឡើងកម្ដៅខ្លាំងសាជាថ្មី បន្ទាប់ពីការវាយប្រហារគ្នាយ៉ាងស៊ីសាច់ហុតឈាមរវាងកងទ័ពរដ្ឋាភិបាលរបបសឹកភូមា និងក្រុមកងកម្លាំងចម្រុះប្រឆាំងរបបផ្ដាច់ការ**ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត**ឯកឧត្តម ខូយ រីដា បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងបង្ហាត់បង្រៀនដោយផ្ទាល់ នូវបច្ចេកទេសដាំ ថែទាំ និងតែងដើមឈើលម្អ តាមដងផ្លូវនានាក្នុងខេត្ត**លោក​គីម ជុងអ៊ុន បានចុះពិនិត្យមេីលការបាញ់សាកល្បងមីស៉ីលគ្រូសយុទ្ធសាស្ត្រ និងការវាយតម្លៃប្រព័ន្ធប្រឆាំងនាវា នាវាមុជទឹក និងការពារដែនអាកាស​ ចេញពីនាវាពិឃាតរបស់កងទ័ពជើងទឹក Kang Kon**ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !**ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ ការបង្កើតវេទិកាគ្រួសារត្រឹម ៥នាទីឡើងទៅក្នុងមួយថ្ងៃ អាចជួយបង្ការកូនចៅពីបញ្ហាគ្រឿងញៀនបានទាន់ពេលវេលា**អភិបាលខេត្តកោះកុង អញ្ជើញសំណេះសំណាល និងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋ ជាង១០០គ្រួសារ នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល**កម្ពុជានៅតែប្តេជ្ញាដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់**រុស្ស៉ីបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនរាប់សិបគ្រឿង នៅក្នុងទីក្រុង Saint Petersburg ខណៈស្ថានីយប្រេងឥន្ធនៈមួយកន្លែងរងការវាយប្រហារ**ឯកឧត្តម វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆមាសទី១ និងលើកទិសដៅការងារបន្ត និងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**‎ឯកឧត្តម អុឹម សិទ្ធីរ៉ា អញ្ជើញជាគណៈអធិបតី ក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល**លោក ហ្សេលេនស្គី៖ អ៊ុយក្រែននៅតែបន្តគ្រប់គ្រងទីក្រុង Kostiantynivka**ចិនបើកប្រតិបត្តិការល្បាតឆ្មាំសមុទ្រសាជាថ្មី នៅភាគខាងកើតកោះតៃវ៉ាន់**World Cup ៖ មាន់គកបារាំង ឡើងប៉ះម៉ារ៉ុក វគ្គ ៨ក្រុម ក្រោយទម្លាក់ប៉ារ៉ាហ្គាយ**វិចារណកថា៖ ដើមឈើមានសុខភាពល្អ ដីមានសុខភាពល្អ ភពផែនដីមានសុខភាពល្អ**ក្រុមការងារចុះមូលដ្ឋានឃុំដូង បង្ហាញសមិទ្ធផលការងារឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តចាត់តំណាងចុះសួរសុខទុក្ខកម្មការិនីរងរបួសធ្ងន់ ៩នាក់ទៀត ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តកំពង់ឆ្នាំង ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បន្តចាត់តំណាងដឹកនាំដោយ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខកម្មការិនី រងរបួសធ្ងន់ចំនួន៩នាក់ទៀត ចំណោមអ្នករងរបួសទាំងអស់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង ដែលបានបញ្ជូនមកសម្រាកព្យាបាលនៅរាជធានីភ្នំពេញ ក្នុងនោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ចំនួន១នាក់ មន្ទីរពេទ្យជាតិតេជោសន្តិភាព ចំនួន២នាក់ និងមន្ទីរពេទ្យកាល់ម៉ែតចំនួន៦នាក់។

ក្នុងឱកាសសំណេះសំណាលនាពេលនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានដំណឹងដ៏រន្ធត់ពីហេតុការណ៍គ្រោះចរាចរណ៍លើបងប្អូនដែលជាកម្មករ-កម្មការិនីចំនួន២ករណីផ្សេងគ្នាក្នុងថ្ងៃតែមួយដែលបានកើតឡើងនៅខេត្តស្វាយរៀង និងខេត្តកំពង់ឆ្នាំង ភ្លាមៗនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ក្រុមការងារអញ្ជើញទៅចូលរួមរំលែកទុក្ខដោយផ្ទាល់ជាមួយក្រុមគ្រួសារនៃសព និងចុះសួរសុខទុក្ខអ្នករងរបួសនៅតាមមន្ទីរពេទ្យក្នុងខេត្តនីមួយៗ។

ដោយឡែកនៅថ្ងៃនេះ បងប្អូនកម្មការិនីរងរបួសធ្ងន់៩នាក់ ដែលបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បន្តចាត់ឱ្យក្រុមការងារដឹកនាំដោយលោកជំទាវអគ្គលេខាធិការ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាក្នុងម្នាក់ ២លានរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ
( មី ១កេស, ត្រីខ ២០កំប៉ុង, ឃីត ១ កញ្ចប់, ទឹកក្រូច ១កេស, ទឹកបរិសុទ្ធ ១កេស, ដោះគោខាប់ ៥កំប៉ុង និងទឹកដោះគោស្រស់ ១កេស ) សម្រាប់ជួយសម្រាលការលំបាក និងដោះស្រាយជីវភាពខណៈពេលកំពុងសម្រាកព្យាបាលរបួស។

ជាមួយគ្នានេះសូមជូនពរឱ្យបងប្អូនដែលរងរបួសទាំងអស់ខិតខំថែទាំសុខភាពផ្លូវចិត្តឱ្យបានល្អ កុំបាក់ទឹកចិត្ត រឹងមាំឡើង សូមយកចិត្តទុកដាក់ស្តាប់តាមការព្យាបាលរបស់ក្រុមគ្រូពេទ្យ និងសូមជូនពរឆាប់បានជាស្បះស្បើយ ដើម្បីបន្តប្រកបរបរចិញ្ចឹមជីវិត ព្រមទាំងបានជួបជុំក្រុមគ្រួសារឡើងវិញ។

សូមរំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានឆក់យកជីវិតកម្មករ-កម្មការិនីរោងចក្រសរុប ១៤នាក់ និងរបួសធ្ងន់ស្រាលចំនួន៨៥នាក់ ក្នុងនោះនៅខេត្តកំពង់ឆ្នាំងស្លាប់៩នាក់ របួសស្រាល ៣៧នាក់ របួសធ្ងន់៩នាក់ និងនៅខេត្តស្វាយរៀង ស្លាប់៥នាក់ ក្នុងនោះមានប្តីប្រពន្ធ ២គូ និងរបួសធ្ងន់ស្រាល ៣៩នាក់៕

អត្ថបទដែលជាប់ទាក់ទង