**កងទ័ពជើងទឹកចិន និងរុស្ស៊ី នឹងបើកធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំនៅក្នុងខែនេះ**ប្រជាជនអ៊ីរ៉ង់រាប់លាននាក់ ទៅកាន់បរិវេណទីលានអធិដ្ឋាន ក្នុងរដ្ឋធានីតេហេរ៉ង់ ដើម្បីចូលរួមក្នុងពិធីបុណ្យសពផ្លូវការរបស់អតីតមេដឹកនាំកំពូល លោក អាយ៉ាតូឡាស អាលី ខាមេណី**ព្រំដែនថៃ-ភូមា បាននិងកំពុងឡើងកម្ដៅខ្លាំងសាជាថ្មី បន្ទាប់ពីការវាយប្រហារគ្នាយ៉ាងស៊ីសាច់ហុតឈាមរវាងកងទ័ពរដ្ឋាភិបាលរបបសឹកភូមា និងក្រុមកងកម្លាំងចម្រុះប្រឆាំងរបបផ្ដាច់ការ**ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត**ឯកឧត្តម ខូយ រីដា បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងបង្ហាត់បង្រៀនដោយផ្ទាល់ នូវបច្ចេកទេសដាំ ថែទាំ និងតែងដើមឈើលម្អ តាមដងផ្លូវនានាក្នុងខេត្ត**លោក​គីម ជុងអ៊ុន បានចុះពិនិត្យមេីលការបាញ់សាកល្បងមីស៉ីលគ្រូសយុទ្ធសាស្ត្រ និងការវាយតម្លៃប្រព័ន្ធប្រឆាំងនាវា នាវាមុជទឹក និងការពារដែនអាកាស​ ចេញពីនាវាពិឃាតរបស់កងទ័ពជើងទឹក Kang Kon**ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !**ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ ការបង្កើតវេទិកាគ្រួសារត្រឹម ៥នាទីឡើងទៅក្នុងមួយថ្ងៃ អាចជួយបង្ការកូនចៅពីបញ្ហាគ្រឿងញៀនបានទាន់ពេលវេលា**អភិបាលខេត្តកោះកុង អញ្ជើញសំណេះសំណាល និងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋ ជាង១០០គ្រួសារ នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល**កម្ពុជានៅតែប្តេជ្ញាដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់**រុស្ស៉ីបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនរាប់សិបគ្រឿង នៅក្នុងទីក្រុង Saint Petersburg ខណៈស្ថានីយប្រេងឥន្ធនៈមួយកន្លែងរងការវាយប្រហារ**ឯកឧត្តម វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆមាសទី១ និងលើកទិសដៅការងារបន្ត និងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**‎ឯកឧត្តម អុឹម សិទ្ធីរ៉ា អញ្ជើញជាគណៈអធិបតី ក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល**លោក ហ្សេលេនស្គី៖ អ៊ុយក្រែននៅតែបន្តគ្រប់គ្រងទីក្រុង Kostiantynivka**ចិនបើកប្រតិបត្តិការល្បាតឆ្មាំសមុទ្រសាជាថ្មី នៅភាគខាងកើតកោះតៃវ៉ាន់**World Cup ៖ មាន់គកបារាំង ឡើងប៉ះម៉ារ៉ុក វគ្គ ៨ក្រុម ក្រោយទម្លាក់ប៉ារ៉ាហ្គាយ**វិចារណកថា៖ ដើមឈើមានសុខភាពល្អ ដីមានសុខភាពល្អ ភពផែនដីមានសុខភាពល្អ**ក្រុមការងារចុះមូលដ្ឋានឃុំដូង បង្ហាញសមិទ្ធផលការងារឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»

វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងការកើនឡើងញឹកញាប់នៃរលកកម្តៅ

ភ្នំពេញ៖ ការប្រែប្រួលអាកាសធាតុបាននិងកំពុងធ្វើឱ្យរលកកម្តៅ (Heat waves) កើតឡើងកាន់តែញឹកញាប់ កាន់តែខ្លាំងក្លា និងមានរយៈពេលកាន់តែវែងជុំវិញសកលលោក។

ចាប់ពីតំបន់អាស៊ី និងអឺរ៉ុប រហូតដល់អាហ្វ្រិក និងអាមេរិកខាងជើង សីតុណ្ហភាពខ្ពស់បំផុតដែលមិនធ្លាប់មានពីមុនមកបានក្លាយជារឿងសាមញ្ញទៅៗ ដែលកំពុងជះឥទ្ធិពលដល់សុខភាពមនុស្ស សេដ្ឋកិច្ច កសិកម្ម និងប្រព័ន្ធអេកូឡូស៊ី។

មូលហេតុចម្បង គឺការកើនឡើងនៃការភាយឧស្ម័នផ្ទះកញ្ចក់ពីសកម្មភាពរបស់មនុស្ស ដូចជាការដុតឥន្ធនៈហ្វូស៊ីល ការកាប់បំផ្លាញព្រៃឈើ ការបំពុលពីឧស្សាហកម្ម និងការអភិវឌ្ឍដែលខ្វះនិរន្តរភាព។ ការភាយឧស្ម័នទាំងនេះបានរក្សាកម្តៅនៅក្នុងបរិយាកាស ដែលធ្វើឱ្យសីតុណ្ហភាពសកលកើនឡើង និងបង្កើនលទ្ធភាពនៃការកើតឡើងនូវព្រឹត្តិការណ៍កម្តៅខ្លាំងហួសប្រមាណ។

រលកកម្តៅបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។ សីតុណ្ហភាពខ្ពស់អាចបណ្តាលឱ្យមានការបាត់បង់ជាតិទឹកក្នុងរាងកាយ ជំងឺដាច់សរសៃឈាមខួរក្បាលដោយសារកម្តៅ (Heatstroke) បញ្ហាប្រព័ន្ធដកដង្ហើម និងថែមទាំងអាចឈានដល់ការបាត់បង់ជីវិតទៀតផង ជាពិសេសចំពោះមនុស្សចាស់ កុមារ និងអ្នកដែលធ្វើការងារនៅទីវាលក្រៅអគារ។ តំបន់ទីក្រុងនានាងាយរងគ្រោះខ្លាំងជាពិសេស ដោយសារឥទ្ធិពល «*ឥទ្ធិពលកោះកម្តៅទីក្រុង» (Urban heat island effect) ដែលសំណង់បេតុង និងលំហបៃតងមានកម្រិត បានធ្វើឱ្យកម្តៅដក់ជាប់មិនអាចភាយចេញទៅណាបាន។

ផលប៉ះពាល់នេះមិនត្រឹមតែកើតមានលើវិស័យសុខាភិបាលប៉ុណ្ណោះទេ។ កម្តៅខ្លាំងហួសប្រមាណបានកាត់បន្ថយទិន្នផលកសិកម្ម បង្កើនការខ្វះខាតទឹក បង្កើនតម្រូវការប្រើប្រាស់អគ្គិសនី និងធ្វើឱ្យភ្លើងព្រៃកាន់តែមានសភាពខ្លាំងក្លា។ រលកកម្តៅក៏បានធ្វើឱ្យផលិតភាពការងារចុះខ្សោយ និងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើប្រព័ន្ធថែទាំសុខភាព និងប្រព័ន្ធថាមពលផងដែរ។

ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា ប្រសិនបើគ្មានសកម្មភាពអាកាសធាតុឲ្យបានខ្លាំងក្លាទេនោះ រលកកម្តៅនឹងបន្តកាន់តែអាក្រក់ទៅៗ ទាំងផ្នែកភាពញឹកញាប់ និងកម្រិតនៃភាពធ្ងន់ធ្ងរ។ ប្រទេសកំពុងអភិវឌ្ឍន៍ស្ថិតក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុត ដោយសារមានហេដ្ឋារចនាសម្ព័ន្ធ និងធនធានមានកម្រិតសម្រាប់ការបន្ស៊ាំ។

ដូចនេះ ការកាត់បន្ថយផលប៉ះពាល់នៅតែជាកិច្ចការដ៏ចាំបាច់បំផុត។ ការកាត់បន្ថយការភាយឧស្ម័នផ្ទះកញ្ចក់តាមរយៈថាមពលកកើតឡើងវិញ ការដឹកជញ្ជូនប្រកបដោយនិរន្តរភាព ការការពារព្រៃឈើ ឧស្សាហកម្មដែលស្អាតជាងមុន និងការរៀបចំផែនការទីក្រុងឱ្យកាន់តែប្រសើរឡើង អាចជួយពន្យឺតការឡើងកម្តៅសកលបាន។ ការពង្រីកលំហបៃតង ការដាំដើមឈើ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធដែលមានភាពធន់នឹងកម្តៅ ក៏ជាវិធានការសំខាន់ៗដើម្បីការពារសហគមន៍ផងដែរ។

ការកើនឡើងនូវញឹកញាប់នៃរលកកម្តៅ គឺជាការព្រមានយ៉ាងច្បាស់ថា ការប្រែប្រួលអាកាសធាតុលែងជាការគំរាមកំហែងនាពេលអនាគតទៀតហើយ។ វាបាននិងកំពុងជះឥទ្ធិពលដល់ជីវភាពរស់នៅប្រចាំថ្ងៃជុំវិញពិភពលោករួចទៅហើយ។ ការសម្រេចចិត្តដែលមនុស្សជាតិធ្វើនាថ្ងៃនេះ នឹងកំណត់ថា តើជំនាន់ក្រោយនឹងត្រូវទទួលមរតកនូវភពផែនដីដែលមានកម្តៅ និងអស្ថិរភាពកាន់តែខ្លាំងឡើង ឬក៏ភពផែនដីដែលមានភាពធន់ និងនិរន្តរភាព។

* «ឥទ្ធិពលកោះកម្តៅទីក្រុង» ជាបាតុភូតដែលតំបន់ទីក្រុងមានសីតុណ្ហភាពក្តៅជាងតំបន់ជនបទជុំវិញខ្លួនវា។ មូលហេតុគឺមកពីទីក្រុងសម្បូរទៅដោយសំណង់បេតុង ផ្លូវកៅស៊ូ និងអគារខ្ពស់ៗ ដែលស្រូប និងរក្សាកម្តៅបានល្អ រួមផ្សំនឹងការខ្វះខាតដើមឈើ ឬលំហបៃតង ព្រមទាំងការបញ្ចេញកម្តៅបន្ថែមពីម៉ាស៊ីនត្រជាក់ និងរថយន្តជាដើម៕

អត្ថបទដែលជាប់ទាក់ទង