**កងទ័ពជើងទឹកចិន និងរុស្ស៊ី នឹងបើកធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំនៅក្នុងខែនេះ**ប្រជាជនអ៊ីរ៉ង់រាប់លាននាក់ ទៅកាន់បរិវេណទីលានអធិដ្ឋាន ក្នុងរដ្ឋធានីតេហេរ៉ង់ ដើម្បីចូលរួមក្នុងពិធីបុណ្យសពផ្លូវការរបស់អតីតមេដឹកនាំកំពូល លោក អាយ៉ាតូឡាស អាលី ខាមេណី**ព្រំដែនថៃ-ភូមា បាននិងកំពុងឡើងកម្ដៅខ្លាំងសាជាថ្មី បន្ទាប់ពីការវាយប្រហារគ្នាយ៉ាងស៊ីសាច់ហុតឈាមរវាងកងទ័ពរដ្ឋាភិបាលរបបសឹកភូមា និងក្រុមកងកម្លាំងចម្រុះប្រឆាំងរបបផ្ដាច់ការ**ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត**ឯកឧត្តម ខូយ រីដា បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងបង្ហាត់បង្រៀនដោយផ្ទាល់ នូវបច្ចេកទេសដាំ ថែទាំ និងតែងដើមឈើលម្អ តាមដងផ្លូវនានាក្នុងខេត្ត**លោក​គីម ជុងអ៊ុន បានចុះពិនិត្យមេីលការបាញ់សាកល្បងមីស៉ីលគ្រូសយុទ្ធសាស្ត្រ និងការវាយតម្លៃប្រព័ន្ធប្រឆាំងនាវា នាវាមុជទឹក និងការពារដែនអាកាស​ ចេញពីនាវាពិឃាតរបស់កងទ័ពជើងទឹក Kang Kon**ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !**ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ ការបង្កើតវេទិកាគ្រួសារត្រឹម ៥នាទីឡើងទៅក្នុងមួយថ្ងៃ អាចជួយបង្ការកូនចៅពីបញ្ហាគ្រឿងញៀនបានទាន់ពេលវេលា**អភិបាលខេត្តកោះកុង អញ្ជើញសំណេះសំណាល និងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋ ជាង១០០គ្រួសារ នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល**កម្ពុជានៅតែប្តេជ្ញាដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់**រុស្ស៉ីបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនរាប់សិបគ្រឿង នៅក្នុងទីក្រុង Saint Petersburg ខណៈស្ថានីយប្រេងឥន្ធនៈមួយកន្លែងរងការវាយប្រហារ**ឯកឧត្តម វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆមាសទី១ និងលើកទិសដៅការងារបន្ត និងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**‎ឯកឧត្តម អុឹម សិទ្ធីរ៉ា អញ្ជើញជាគណៈអធិបតី ក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល**លោក ហ្សេលេនស្គី៖ អ៊ុយក្រែននៅតែបន្តគ្រប់គ្រងទីក្រុង Kostiantynivka**ចិនបើកប្រតិបត្តិការល្បាតឆ្មាំសមុទ្រសាជាថ្មី នៅភាគខាងកើតកោះតៃវ៉ាន់**World Cup ៖ មាន់គកបារាំង ឡើងប៉ះម៉ារ៉ុក វគ្គ ៨ក្រុម ក្រោយទម្លាក់ប៉ារ៉ាហ្គាយ**វិចារណកថា៖ ដើមឈើមានសុខភាពល្អ ដីមានសុខភាពល្អ ភពផែនដីមានសុខភាពល្អ**ក្រុមការងារចុះមូលដ្ឋានឃុំដូង បង្ហាញសមិទ្ធផលការងារឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»

អ៉ីរ៉ង់បាននិយាយថា ខ្លួនកំពុងពិនិត្យមើលសំណើថ្មីចុងក្រោយបង្អស់​របស់ទីក្រុងវ៉ាស៉ីនតោន ស្តីពីការបិទបញ្ចប់សង្រ្គាម


បរទេស៖
 នាថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ អ៉ីរ៉ង់បាននិយាយថា ខ្លួនកំពុងពិនិត្យមើលសំណើថ្មីចុងក្រោយបង្អស់​របស់ទីក្រុងវ៉ាស៉ីនតោន ស្តីពីការបិទបញ្ចប់សង្រ្គាម ស្របពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញសញ្ញាថា រូបលោកអាចរង់ចាំប៉ុន្មានថ្ងៃទៀត ដើម្បីទទួលបានចម្លើយត្រឹមត្រូវពីទីក្រុងតេហេរ៉ង់ ប៉ុន្តែទន្ទឹមគ្នាលោកបានព្រមានពីការវាយប្រហារជាថ្មី ប្រសិនបើមិនអាចឈានដល់កិច្ចព្រមព្រៀង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmaeil Baghaei បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ Nour News យ៉ាងដូច្នេះថា «យើងទទួលបានសំណើថ្មីចុងក្រោយស្តីពីជំហររបស់អាមេរិក ហើយកំពុងតែពិនិត្យមើល»។ តាមអ្នកនាំពាក្យ ប៉ាគីស្ថានដែលបាន​ធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាសន្តិភាពកាលពីខែមេសា និងដើរតួនាទីជាអ្នកពាំនាំសាររវាងភាគីទាំងពីរ នៅតែកំពុងបន្តសម្រុះសម្រួលរវាង​ទីក្រុងតេហេរ៉ង់និងទីក្រុងវ៉ាស៉ីនតោន ហើយការទាក់ទងគ្នាត្រូវបានធ្វើឡើងជាបន្តបន្ទាប់។

គួរបញ្ជាក់ថា រយៈពេលប្រមាណជា៦សប្តាហ៍មកហើយ ចាប់តាំងពីបទឈប់បាញ់ដ៏ផុយស្រួយ បានចូលជាធរមាន កិច្ចប្រឹងប្រែងចរចា​ ដើម្បីបញ្ចប់សង្រ្គាមរវាងអាមេរិកនិងអ៉ីរ៉ង់ បានបង្ហាញភាពរីកចម្រើនតិចតួចប៉ុណ្ណោះ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក ​ត្រាំ បាននិយាយដូច្នេះថា «ជឿខ្ញុំចុះ ប្រសិនបើយើងមិនទទួលបានចម្លើយត្រឹមត្រូវទេ អ្វីៗនឹងប្រព្រឹត្តទៅយ៉ាងឆាប់រហ័ស។ យើងត្រៀមលក្ខណៈរួចជាស្រេច»។ នៅពេលត្រូវបានសួរថា តើលោកនឹងអាចរង់ចាំយូរប៉ុនណា លោកប្រធានាធិបតីបានឆ្លើយថា «អាចប៉ុន្មានថ្ងៃ»។

កាលពីថ្ងៃពុធ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានព្រមានថា​​ បើប្រទេសអ៉ីរ៉ង់ទទួលរងការវាយប្រហារជាថ្មី នោះការប្រយុទ្ធគ្នាលើកនេះ នឹងរាលដាលហួសឆ្ងាយ​ពីតំបន់មជ្ឈិមបូព៌ាជាក់ជាពុំខានឡើយ៕

អត្ថបទដែលជាប់ទាក់ទង