រដ្ឋលេខាធិការក្រសួងអប់រំ អញ្ជើញបើកសិក្ខាសាលាអភិវឌ្ឍផែនការ អាជីវកម្មបែបឌីជីថល កម្មវិធីយុវជន២១ ឆ្នាំ២០២២
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់កិត្តិយសចូលរួមជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាអភិវឌ្ឍផែនការអាជីវកម្មបែបឌីជីថល កម្មវិធីយុវជន២១ ឆ្នាំ២០២២ រដូវកាលទី២ ក្រោមប្រធានបទ “សហគ្រិនឌីជីថល៖ គំនិតផ្ដួចផ្ដើមអាជីវកម្មក្នុងគន្លងថ្មី” នៅមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ខេត្តសៀមរាប។
ក្នុងឆ្នាំ២០២២នេះ កម្មវិធីយុវជន២១ ទទួលបានបេក្ខជនដាក់ពាក្យ និងបំពេញគ្រប់លក្ខខណ្ឌលើការរៀបចំគំនិតផ្ដួចផ្ដើមអាជីវកម្មបែបឌីជីថលចំនួន១៨គម្រោង មកពីគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៨ ទូទាំងប្រទេស។
ឆ្លងកាត់ការប្រកួតជម្រុះយក១០ក្រុម នៅថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ កម្មវិធីយុវជន២១ បានរកឃើញគំនិតផ្ដួចផ្ដើមអាជីវកម្មដ៏លេចធ្លោចំនួន១០ក្រុម ចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេល៧ថ្ងៃ ស្មើនឹង៥៦ម៉ោង លើមេរៀនចំនួន១៣ ដែលពាក់ព័ន្ធទៅការរៀបចំផែនការអាជីវកម្ម៕