អគ្គលេខាធិការដ្ឋាន រដ្ឋសភារៀបចំវគ្គសិក្សាស្តីពី ការពង្រឹងសមត្ថភាព មន្ត្រីផ្នែកបណ្ណាល័យ
ភ្នំពេញ៖ ឯកឧត្តម កៃ កេតនិន អគ្គនាយកនីតិកម្ម និងស្រាវជ្រាវ និងលោកជំទាវ ខ្លូត វិបុលឡា ប្រធានបណ្ណាល័យជាតិ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញបើកវគ្គសិក្សាស្តីពី ការពង្រឹងសមត្ថភាពមន្ត្រីផ្នែកបណ្ណាល័យ ជាមួយមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ទទួលបន្ទុកផ្នែកបណ្ណាល័យ ដោយមានសិក្ខាកាម ចំនួន១៨រូបចូលរួម នៅវិមានរដ្ឋសភា ៕